មានមនុស្សប្រមាណជា 68 នាក់បានរងរបួស គឺបន្ទាប់ពីមានការគ្រោះថ្នាក់ចរាចរណ៍រថភ្លើងមួយបានកើតឡើងនៅក្នុងប្រទេសបារាំង។
បើយោងតាមការចុះផ្សាពី RFI កាលពីថ្ងៃទី ១២ ខែមករា បានឲ្យដឹងបន្ថែមថា កាលពីរសៀលថ្ងៃសៅរ៍គឺមានរថភ្លើងមួយគ្រឿងឈប់នៅចំណតក្រោមដីនៅស្ថានីយ៍រថភ្លើងសំខាន់មួយរបស់ Strasbourg ត្រូវបានរថភ្លើងមួយគ្រឿងបុកយ៉ាងឃោរឃៅ ហើយបច្ចុប្បន្នខាងក្រុមអាជ្ញាធរនៅតែមិនទាន់អាចសន្មត់ពីមូលហេតុនៃគ្រោះថ្នាក់មួយនេះនៅឡើយ។
បើយោងតាមការរៀបរាប់ក្រុមការងារដែលនៅប្រចាំការពួកគេបាននិយាយប្រាប់ RFI ថា រថភ្លើងបង្ករហេតុបានរំកិលខ្លួនចេញពីខ្សែរថភ្លើងដែលត្រូវរត់ គឺក្រោមមូលហេតុស្ទះចរាចរណ៍ តែកាលដែលធ្វើបែបនោះវាបានធ្វើឲ្យខ្លួនក្លាយទៅជាអ្នកបើបរបញ្ច្រាសហើយភ្លាមៗនោះវាក៏ទៅបុករថភ្លើងកំពុងតែចតនៅឯស្ថានីយ៍រថភ្លើងតែម្តង។
គួរបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្គិចគ្នានេះផងដែរគឺមានអ្នករងរបួសចំនួន ៦៨ នាក់ ហើយអ្នកធ្វើដំណើរផ្សេងទៀតប្រហែលមួយរយនាក់បានរត់គេចខ្លួនដោយសុវត្តិភាព។
យើងខ្ញុំសូមបញ្ចាក់ម្តងទៀតថា ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងខាងលើក្នុងនោះខាងការិយាល័យរដ្ឋអាជ្ញាសាធារណៈបានលើកឡើងថា ថ្វីត្បិតតែរឿងមួយនេះវាកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបររថភ្លើងក៏ដោយ តែចំពោះការស៊ើបអង្កេតគឺយើងនៅតែអនុវត្តន៍។
ដើម្បីកំណត់ ទៅលើ “អ្នករងរបួសថាជារឿងដែលកើតឡើងដោយអចេតនា” ឬជារឿងដែលអ្នកបើកបរមានគោលបំណងណាមួយ ដោយបំភ័ណ្ឌថាជាជាកើតឡើងដោយសារគ្រោះថ្នាក់ណាមួយ នោះជនល្មើសនិងទទួលទោសទៅតាមច្បាប់
យ៉ាងណាមិញ ដើម្បីឲ្យភាពតក់ស្លត់ដែលបានកើតឡើងនាថ្ងៃសៅរ៍ឲ្យមានភាពធូស្បើយជាងនេះ ខាងក្រុមហ៊ុនដឹកជញ្ជូន Strasbourg ( CTS ) លោក Emmanuel Auneau បាននិយាយថា ចរាចរណ៍ផ្លូវដែកនៅស្ថានីយ៍រថភ្លើងត្រូវតែផ្អាកជាបណ្តោះអាសន្ន (ច្រើនថ្ងៃ)។ លោកបានបន្ថែមថា ចំពោះគ្រោះថ្នាក់មួយនេះផងដែរ វាក៏បានកើតឡើងនៅកន្លែងដែលមិនគួរឲ្យកើតបំផុតដែរ ព្រោះថាផ្លូវរូងក្រោមដីវាគឺជាទីតាំងដែលងងឹតបំផុត។
