ទាហានកូរ៉េខាងជើងប្រមាណ ២៧០០ នាក់​រង​របួសធ្ងន់ និង ​300 នាក់ ទៀតបានស្លាប់ដោយសារ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ុយក្រែន

យោងតាមការចុះផ្សាយពី aljazeera នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥បានឲ្យដឹងថា មកទល់នឹងពេលនេះទាហានកូរ៉េខាងជើងប្រហែល 300 នាក់ត្រូវបានបាត់បង់ជីវិត ខណៈពេលដែលពួកគេកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមរបស់រុស្ស៊ីដើម្បីឈ្លានពានអ៊ុយក្រែន។លោក Lee Seong-kweun សមាជិកសភារបស់កូរ៉េខាងត្បូងបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា បន្ថែមពីលើការស្លាប់ប្រមាណ 300 នាក់ ក្នុងនោះគឺមានទាហានផ្សេងទៀតប្រហែល “2,700 នាក់” បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Lee បាននិយាយបន្តថា “ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានពង្រីកដើម្បីរួមបញ្ចូលតំបន់ Kursk ជាមួយនឹងការប៉ាន់ប្រមាណនៃចំនួនអ្នកស្លាប់និងរបួសក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងគឺមានការកើនឡើងមិនតិចជាង 3,000 នាក់នោះឡើយ” ។

សមាជិកសភារូបនេះបានបន្ថែមទៀតថា ការវិភាគរបស់ NIS ក៏បានបង្ហាញផងដែរថា ទាហានកូរ៉េខាងជើង “គឺមិនមានការយល់ដឹងអំពីសង្គ្រាមក្នុងសម័យទំនើបនោះទេ” ហើយពួកគេក៏មិនបានដឹងទេថា ខ្លួនកំពុងតែត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់ក្នុងតំបន់ជួរមុខដ៏មានគ្រោះថ្នាក់បែបនេះដែរ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុនថា ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានប្រមាណពី ១០,០០០ ទៅ ១២,០០០ នាក់ទៅកាន់ភាគខាងត្បូងប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយ កងកម្លាំងអ៊ុយក្រែន ដើម្បីជាថ្នូរនឹងយន្តហោះគ្មានមនុស្សបើក។

scroll to top