ហេតុផល​សំខាន់ៗ​ចំនួន​ប្រាំ ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាល្លឺម៉ង់​ធ្លាក់ចុះ

នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បាននូវការលំបាក ពេលនេះអ្វីដែលប្រជាជនអាល្លឺម៉ង់អាចធ្វើបាន គឺជាការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅពេលបោះឆ្នោត។ ការបោះឆ្នោតជាសាកលនៅក្នុងប្រទេសមួយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 23 ខែកុម្ភៈ ខាងមុខនេះ។ តើអ្នកណានឹងដឹកនាំរដ្ឋាភិបាលបន្ទាប់?

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រទេសអាល្លឺម៉ង់​មិន​បានមើល​ឃើញ​ពីការរីកចម្រើនខាងផ្នែក​សេដ្ឋកិច្ច អស់រយៈពេលជិត​ប្រាំ​ឆ្នាំកន្លង​មកហើយ។ អាល្លឺម៉ង់ដែលធ្លាប់តែជាប្រទេសមានសេដ្ឋកិច្ចដ៏ធំជាងគេបំផុតនៅក្នុងអឺរ៉ុប គឺដោយសារតែប៉ុន្មានសតវត្សនេះពួកគេបានពង្រីកការនាំចេញ និងគ្រប់គ្រងពាណិជ្ជកម្មពិភពលោកនៅក្នុងផលិតផលវិស្វកម្មដូចជាគ្រឿងម៉ាស៊ីនឧស្សាហកម្ម និងរថយន្តប្រណីតជាដើម។

តើមានអ្វីកើតឡើងខ្លះក្នុងប្រទេសអាល្លឺម៉ង់?

បើយោងតាមការចុះផ្សាយពី Euro News នៅថ្ងៃទី 17 ខែកុម្ភៈ នេះបានឲ្យដឹងថា មានហេតុផលចំនួន​ 5 ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បន្តធ្លាក់ចុះ ៖

  1. គំរូអាជីវកម្មរបស់ប្រទេសអាល្លឺម៉ង់ គឺផ្អែកលើថាមពលដែលមានតម្លៃថោក គឺបានមកពីរុស្ស៊ី ទើបធ្វើឲ្យប្រទេសមួយនេះអាចឈ្នះគូរប្រកួតប្រជែង តួរយ៉ាងដូចជាផលិតផលទំនិញឧស្សាហកម្ម ផលិតសម្រាប់ការនាំចេញជាដើម។
  2. ក្រុមហ៊ុនរបស់អាឡឺម៉ង់ធ្លាប់បានរកឃើញទីផ្សារថ្មីដ៏ធំនោះគឺជាប្រទេសចិន ដែលជុំរុញឲ្យមានការលក់ម៉ាស៊ីនឧស្សាហកម្ម សារធាតុគីមី និងយានយន្តជាហូរហែរ។ នៅដើម និងពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2010 ក្រុមហ៊ុន Mercedes-Benz ក្រុមហ៊ុន Volkswagen និង BMW បានប្រមូលប្រាក់ចំណេញពីការលក់នៅក្នុងប្រទេសចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់អាល្លឺម៉ង់បានសន្មត់ថា ចិនគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ខ្លួន។ តែផ្ទុយទៅវិញ នៅពេលនេះ ក្រុមហ៊ុនចិនអាចផលិតរបស់របរជាច្រើនដោយខ្លួនឯងដូចជា គ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិកជាដើម។ បន្ទាប់មក ក្រុមហ៊ុនផលិតក្នុងប្រទេសចិនក៏បានចាប់ផ្តើមធ្វើដូចអ្វីដែលជនជាតិអាល្លឺម៉ង់ធ្លាប់បានធ្វើដូចគ្នា។
  3. ការមើលរំលងការវិនិយោគ៖ អាឡឺម៉ង់​រវល់តែ​រីក​រាយ​ក្នុង​អំឡុង​ពេល​ដែលខ្លួនធ្វើបាន​ល្អ ហើយ​ក៏បាន​បញ្ឈប់​ការ​វិនិយោគ​ក្នុង​គម្រោង​រយៈ​ពេល​វែង​ តួរយ៉ាងដូច​ជា ​ខ្សែ​រថភ្លើង និង​អ៊ីនធឺណិត​ល្បឿន​លឿនជាដើម។ ប៉ុន្មានថ្ងៃនេះ អ្នកធ្វើដំណើរជាច្រើននៅប្រទេសអាឡឺម៉ង់បានគ្រវីក្បាលហួសចិត្ត នៅពេលដែលរថភ្លើងដែលមិនដំណើរការទាន់ពេលវេលា ខណៈពេលដែលការជួសជុលបានកើតឡើងជាបន្តបន្ទាប់ ព្រោះតែផ្លូវដែកកាន់តែចាស់ទ្រត់ទ្រោម។ ម្យ៉ាងទៀត អ៊ីនធឺណិត​ល្បឿន​លឿននៅ​មិន​ទាន់​ដល់​តំបន់​ជនបទ​មួយ​ចំនួន​នៅ​ឡើយ។
  4. កង្វះកម្មករជំនាញ៖ ក្រុមហ៊ុនអាឡឺម៉ង់កំពុងមានបញ្ហាក្នុងការស្វែងរកកម្មករដែលមានជំនាញត្រឹមត្រូវ ជាពិសេសបុគ្គលិកផ្នែកព័ត៌មានវិទ្យា។ បើយោងតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់បានឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន 23,000 ក្នុងនោះមាន 43% បាននិយាយថា បុគ្គលិកថ្មីជាច្រើននាក់មិនអាចបំពេញបាននូវតួរនាទី​ និងមុខតំណែងដែលពួកគេចង់បាននោះឡើយ ។ សិស្សនិស្សិតអាឡឺម៉ង់កាន់តែតិចជាងមុនទៅទៀត ដែលចាប់អារម្មណ៍លើវិស័យ SYSTEM ដែលមានន័យថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម។
  5. ការិយាធិបតេយ្យ៖ បើយោងតាមការរៀបរាប់ពីក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចនៅក្នុងអាល្លឺម៉ង់ជាច្រើនបានឱ្យដឹងថា នីតិវិធីអនុម័តរយៈពេលវែង និងការបំពេញឯកសារនានាគឺមានលក្ខណៈស្មុគស្មាញ និងច្រើនពេក។ ឧទាហរណ៍ ដូចជាការអនុញ្ញាតសាងសង់សម្រាប់ទួរប៊ីនខ្យល់មួយកន្លែង គឺចំណាយពេលរាប់ឆ្នាំ។
scroll to top