សេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំ 2025

សេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំ 2025 នេះ គឺបន្ទាប់ពីមានការពង្រីកទៅលើផលិតកម្មប្រេង នេះបើយោងតាមការរាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី 17 ខែមេសា ឆ្នាំ 2025។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រភពដដែលខាងលើបាននិយាយប្រាប់ AGBI ទៀតថា ការបង្កើនការបូមប្រេង ភ្លាមៗនោះវាមិនអាចធ្វើឲ្យប្រទេសអាចរួចផុតពីប្រទេសក្រីក្របាននោះទេ តែវាគ្រាន់តែអាចជួយឲ្យប្រទេសអាចស្ថិតក្នុងកម្រិតមួយដែលក្បែរមធ្យម ប្រសិនបើពួកគេកាន់តែពន្លឿនល្បឿនក្នុងការបូមប្រេង។

IMF បានព្យាករណ៍ថា កំណើនដែលបានមកពីការបូមប្រេងរបស់ប្រទេសលីប៊ី  វាអាចស្ថិតក្នុងចន្លោះពី 5 ទៅ 6 ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការចំណាយរបស់រដ្ឋាភិបាល។ បើយោងតាមអង្គការ OPec ដែលសមាគមន៍នាំចេញប្រេងបាននិយាយថា កាលពីខែខែវិច្ឆិកា ឆ្នាំមុន ផលិតកម្មប្រេងឆៅរបស់ប្រទេសមួយនេះបានកើនឡើងពី 141,000 បារ៉ែលក្នុងមួយថ្ងៃ (bpd) រហូតដល់ 1.2 លានបារ៉ែលក្នុងមួយម៉ោង។

កំណើនដ៏ធំសម្បើមនេះ វាត្រូវបានIMF បានមើលឃើញថា គណនីចរន្ត និងសមតុល្យសារពើពន្ធរបស់ប្រទេសលីប៊ី ទំនងជាស្ថិតនៅក្រោមសម្ពាធដដែល ព្រោះថាតម្លៃប្រេងទំនងជាបន្តធ្លាក់ចុះ ហើយវាក៏បន្តទាមទារឱ្យរដ្ឋាភិបាលចំណាយប្រាក់ទាំងមូលរបស់ខ្លួនថែមទៀតផង។

IMF បានផ្តល់ជាយោបល់ថា រដ្ឋាភិបាលចាំបាច់ត្រូវកាត់បន្ថយ គម្លាតរវាងអត្រាប្តូរប្រាក់នៅក្នុងប្រទេស ដោយផ្តើមចេញពីការបន្ធូរបន្ថយលើលំហូរចូលនៃរូបិយប័ណ្ណបរទេសជាពិសេសគឺប្រាក់ដុល្លា។

IMF បាននិយាយបន្ថែមទៀតថា ប្រទេសមួយដែលខ្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងរូបិយប័ណ្ណបរទេស វាគឺជាឧបសគ្គចម្បងចំពោះកំណើននៃវិស័យឯកជន។

scroll to top