ពេជ្រពណ៌ខៀវដ៏កម្រមួយគ្រាប់ នឹងដាក់ឲ្យដេញថ្លៃចាប់ពី  20 លានដុល្លារឡើងទៅ

គ្រាប់ពេជ្រពណ៌ខៀវដ៏កម្រមួយគ្រាប់ ត្រូវបានគេប្រកាសឲ្យមានការដេញថ្លៃចាប់ពី 20 លានដុល្លាឡើងទៅ។ គ្រាប់ពេជ្រដែលមានទំហំជាង 10 ការ៉ាត់ត្រូវបាន CNN Travel ចុះផ្សាយថា វាគឺជាត្បូងពេជ្រពណ៌ខៀវដ៏កម្រមួយ ដែលអាចមានលទ្ធភាពលក់ចេញក្នុងតម្លៃប្រហែល100 លានដុល្លារឯណោះ។

តាមដានយើងតាមរយៈ Telegram CPN Daily


ពេជ្រវាជាវត្ថុមួយដ៏មានតម្លៃ រហូតត្រូវបានគេចាត់ទុកថា វាគឺជាទីសំណព្វចិត្តសម្រាប់មនុស្សស្ទើរតែគ្រប់រូប ម្ល៉ោះហើយនៅពេលដែលវាកាន់តែមានភាពស្រស់ស្អាត និងថែមទាំងជាវត្ថុដ៏កម្រទៀតនោះ ប្រាកដណាស់វានឹងកាន់តែមានភាពទាក់ទាញ។


ត្បូងពេជ្រពណ៌ខៀវដែលមានប្រភពពីសមុទ្រមេឌីទែរ៉ាណេ វាគឺជាពេជ្រដ៏កម្របំផុតដែលឥឡូវនេះវាក៏កំពុងតែត្រូវបានគេដាក់ឲ្យដេញថ្លៃនៅហាងលក់គ្រឿងអលង្ការដ៏ល្បីដែលមានឈ្មោះថា Sotheby ក្នុងទីក្រុងហ្សឺណែ។ ពេជ្រពណ៌ខៀវមេឌីទែរ៉ាណេគឺជាពេជ្រពណ៌ខៀវរស់រវើកដែលមានទំហំ 10.03 ការ៉ាត់ ហើយវាក៏ត្រូវបានវិទ្យាស្ថាន Gemological Institute of America (GIA)ចាត់ថ្នាក់ថា វាជាពេជ្រដែលមានពណ៌ស្អាតបំផុតសម្រាប់ពេជ្រដែលមានពណ៌ខៀវ មិនត្រឹមតែប៉ុណ្ណោះ(GIA)បានចាត់ទៀតថា វាមានថ្នាក់ជាប្រភេទពេជ្រ IIb ទៀតផង។
គួរបញ្ជាក់ថា គ្រាប់ពេជ្រពណ៌ខៀវមួយគ្រាប់ខាងលើនេះ វានឹងត្រូវដាក់លក់ដេញថ្លៃនៅថ្ងៃទី 13 ខែឧសភា ក្នុងទីក្រុងហ្សឺណែវ។

scroll to top