អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃ ទី 19 ខែ សីហា ឆ្នាំ 2023។ ដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ដែលមានឈ្មោះថា Paetongtarn Shinawatra “អ៊ុង អ៊ីង” បានសប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍។
លោកស្រី Paetongtarn ដែលជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ បានសរសេរនៅលើ Instagram និង X របស់លោកស្រីថា “នៅព្រឹកថ្ងៃអង្គារ ទី 22 ខែសីហា វេលាម៉ោង 9 ព្រឹក ខ្ញុំនឹងទៅ Don Muang (ព្រលានយន្តហោះ) ដើម្បីស្វាគមន៍ឪពុកខ្ញុំ (ថាក់ស៊ីន)”។
លោកស្រីក៏បានបង្ហោះរៀបរាប់ទៀតថា គម្រោងត្រឡប់ទៅប្រទេសកំណើតរបស់ឪពុកខ្ញុំនឹងមិនត្រូវបានលុបចោលទៀតនោះទេ ប៉ុន្តែគឺគ្រាន់តែត្រូវបានពន្យារពេលជាច្រើនលើក ដោយលោកស្រីបានរៀបរាប់បន្ថែមថា នេះមិនមែនជាការនិយាយដែលមិនសមហេតុសមផលនោះទេ តែគឺជាទំនួលខុសត្រូវរបស់ឳពុកខ្ញុំ។
កាលពីថ្ងៃខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់លោក ថាក់ស៊ីន គឺត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា លោកស្រី Paetongtarn បានប្រកាសថា ឪពុករបស់គាត់នឹងមកដល់អាកាសយានដ្ឋានដុនមឿងនៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយរួមមានលោក Chuvit Kamolvisit និង លោក Jatuporn Prompan បានទទូចថាពួកគេមានហេតុផលជឿថា ផែនការវិលត្រឡប់របស់គាត់គឺគ្មានអ្វីក្រៅពីការជ្រកក្តៅ និងខ្យល់ ពីភឿថៃនោះទេ។ ហើយរឿងនេះបានជំរុញឱ្យ លោកស្រី Paetongtarn មានប្រតិកម្ម ដោយលោកស្រីបាននិយាយថា ការអត្ថាធិប្បាយរបស់លោក Chuvit គឺមិនសមហេតុសមផល។
នៅថ្ងៃទី 5 ខែសីហា អតីតនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួនរូបនេះ បានបង្ហោះនៅលើ X ដោយនិយាយថា គាត់កំពុងពន្យារពេលការវិលត្រឡប់របស់គាត់ ពីការនិរទេសដោយខ្លួនឯងពីរបីសប្តាហ៍ ដោយសារគ្រូពេទ្យចង់ឱ្យគាត់ពិនិត្យសុខភាពជាមុនសិន។
គឺវាដូចនឹងដែលបាងកកប៉ុស្តបានសរសេរ កាលពីថ្ងៃទី 16 ខែ សីហា ថា លោកស្រី Paetongtarn Shinawatra ‘Ung Ing’ ប្រធានគ្រួសារភឿថៃ បានហោះទៅទីក្រុងឌូបៃ ដើម្បីយកឪពុករបស់ខ្លួនដែលជាអតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅជួបគ្រូពេទ្យគ្រូពេទ្យ មុនពេលត្រឡប់មកប្រទេសថៃវិញ។
នៅពេលនេះអ្វីដែលជាចម្ងល់ របស់ប្រជាជន ចំពោះលោក លោកថាក់ស៊ីន ដែលជាអតីតមហាសេដ្ឋីទូរគមនាគមន៍ បានរស់នៅក្នុងនិរទេសខ្លួនឯង ចាប់តាំងពីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2006។ តើលើកនេះនឹង ត្រឡប់មកប្រទេសថៃ ដូចអ្វីដែលកូនស្រីពៅរបស់លោកបានប្រកាសដែរ ឬអត់?
