យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត នៅថ្ងៃទី25 ខែសីហា ឆ្នាំ2023 បានឱ្យដឹងថា ការរំពឹងទុកកំពុងកាន់តែខ្លាំងឡើងអំពីជួរនៃគណៈរដ្ឋមន្ត្រីបន្ទាប់ ជាមួយមេដឹកនាំចម្រុះ ភឿថៃ និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺ គណបក្ស Bhumjaithai គឺកំពុងតែមានការឈ្លោះប្រកែកគ្នាលើផលប័ត្រផ្ទៃក្នុង។
នាយករដ្ឋមន្ត្រីទើបនឹងតែងតាំង លោក Srettha Thavisin ត្រូវបានគេរំពឹងថា នឹងមានការតែងតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងពេលដំណាលគ្នា ខណៈដែលសហការីជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។
យោងតាមប្រភពពីគណបក្សភឿថៃ បាននិយាយថា សម្ព័ន្ធមិត្តចម្រុះនៅតែចរចាសម្រាប់ចំណែកនៃកៅអីគណៈរដ្ឋមន្ត្រីរបស់ពួកគេ ខណៈដែលគណបក្សភឿថៃចង់កាន់តំណែងនៅក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូន។ ជាពិសេស ភឿថៃ ព្យាយាមប្រើប្រាស់ក្រសួងមហាផ្ទៃជាវេទិកាមួយ ដើម្បីពង្រឹងមូលដ្ឋានគាំទ្ររបស់ខ្លួន និងយកឈ្នះអ្នកគាំទ្រដែលបានខកចិត្ត បន្ទាប់ពីគណបក្សខ្លួនមួយនេះ បានសម្រេចចិត្តរួមដៃជាមួយអតីតសត្រូវរបស់ខ្លួន គឺគណបក្ស Palang Pracharath (PPRP) និង គណបក្ស United Thai Nation (UTN)។
បើទោះជាយ៉ាងណាក៏ដោយគណបក្ស Bhumjaithai ក៏មានចំនែកនៅក្នុងនេះដែរ ប្រភពបាននិយាយថា ភឿថៃអាចអនុញ្ញាតឱ្យខ្លួនយកតំណែងរដ្ឋមន្ត្រីការងារជំនួសវិញជារង្វាន់លួងចិត្ត ដល់គណបក្សមួយនេះ។
ប្រភពបានបន្តទៀតថា លោក Srettha Thavisin ត្រូវបានគេរំពឹងថានឹងធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងពេលដំណាលគ្នា ខណៈដែលលោកឧត្តមសេនីយ៍ Nattapon Nakpanich អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជាសហការីជិតស្និទ្ធរបស់លោកឧត្តមសេនីយ៍ Prayut ត្រូវបានគេមើលឃើញថាកំពុងកាន់កាប់មុខតំណែងក្នុងក្រសួងការពារជាតិ។
យោងតាមប្រភពបានឲ្យដឹងថា លោក Capt Thamanat Prompow អគ្គលេខាធិការគណបក្ស PPRP នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ខណៈដែលលោក Pol Gen Patcharawat Wongsuwon ដែលជាប្រធានទីប្រឹក្សាគណបក្ស និងជាប្អូនប្រុសរបស់មេដឹកនាំគណបក្ស គឺលោក Prawit Wongsuwon ត្រូវបានគេរំពឹងថានឹងកាន់តំណែងជាអនុប្រធាននាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន។
ប្រភពបាននិយាយថា មេដឹកនាំ Bhumjaithai លោក Anutin Charnvirakul ត្រូវបានគេរំពឹងថានឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ខណៈដែល Pol Gen Permpoon Chidchob ប្អូនប្រុសរបស់សហស្ថាបនិកគណបក្សគឺ លោកNewin Chidchob ទំនងជាធ្វើជារដ្ឋមន្ត្រីក្រសួងការងារ ហើយប្រភពបន្ថែមថាគណបក្សនេះក៏នឹងត្រូវបានបែងចែកផលប័ត្រអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សផងដែរ ។
ចំនែកលោក Pirapan Salirathavibhaga ដែលជាអ្នកដឹកនាំ UTN ត្រូវបានគេរំពឹងថានឹងក្លាយជារដ្ឋមន្ត្រីថាមពល ហើយ Supattanapong Panmeechaow ដែលជាសមាជិកសភាក្នុងបញ្ជី UTN ត្រូវបានគេរំពឹងថាសម្រាប់តំណែងជារដ្ឋមន្ត្រីឧស្សាហកម្ម។
បច្ចុប្បន្ន លោក ស្រេត ថា ត្រូវបានមើលឃើញថា លោកបានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយថា៖ «លោកឧត្តមសេនីយ៍ ប្រាយុទ្ធ គឺជាមនុស្សល្អម្នាក់ ហើយថែមទាំងបង្ហាញ អ្វីដែលនូវជុំវិញខ្ញុំ។
លោក ស្រេត ថា បានមានប្រសាសន៍ថា “គាត់បានប្រាប់ខ្ញុំថា ខ្ញុំមកពីវិស័យជំនួញ ហើយខ្ញុំអាចមានវិធីធ្វើការផ្សេងពីនេះ”។ “គាត់បាននិយាយថា មានវិស័យជាច្រើនទៀតដែលចាំបាច់ត្រូវយកមកពិចារណានោះទេ។ គាត់សុំឱ្យខ្ញុំបន្តនូវគោលនយោបាយសមរម្យដែលគាត់បានផ្តួចផ្តើមតែប៉ុណ្ណោះ”។
កាលពីថ្ងៃអង្គារ សភា និងព្រឹទ្ធសភារួមគ្នាបានបោះឆ្នោតជ្រើសតាំងលោក ស្រេត ថា ជានាយករដ្ឋមន្ត្រីថ្មី ដោយមានសំឡេងគាំទ្រ ៤៨២ សំឡេង ១៦៥ ប្រឆាំង និង ៨១ អនុប្បវាទ។
អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះបានទទួលការយល់ព្រមពីព្រះមហាក្សត្រឲ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសកាលពីថ្ងៃពុធ។
