លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសមាជិកគ្រួសាររបស់គាត់ត្រូវតែសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះករុណាព្រះមហាក្សត្រ ចំពោះសេចក្តីសណ្តោសរបស់ទ្រង់ក្នុងការប្រទាននូវការលើកលែងទោស ដោយកាត់បន្ថយការជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន ពីប្រាំបីឆ្នាំមកត្រឹមតែមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយកាសែតបាងកកប៉ុស្ត កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៣។
ការព្រះរាជទានទោសរបស់ព្រះមហាក្សត្រ បានចូលរួមក្នុងការរកឃើញមូលដ្ឋានគ្រឹះរបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញកាលពីឆ្នាំ 2017 ដែលចែងយ៉ាងច្បាស់ថា “ព្រះមហាក្សត្រមានបុព្វសិទ្ធិក្នុងការផ្តល់ការលើកលែងទោស” ។ ហើយរឿងនេះ វាគឺជាការឆ្លុះបញ្ចាំងពីគុណធម៌ និងសេចក្តីសប្បុរសរបស់ប្រទេសដែលប្រកាន់យកលទ្ធិរាជានិយម។
បើទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការបញ្ជាក់ថា ការលើកលែងទោសពីព្រះមហាក្សត្រ តែក៏មិនបានលុបបំបាត់អតីតកាលនៃកំហុសដែលលោក ថាក់ស៊ីន បានសាងក្នុងសំណុំរឿងចំនួនបីនោះដែរ។
អ្នកទោសវ័យ 74 ឆ្នាំ ដែលជាអតីតនាយករដ្ឋមន្ត្រីផងដែរនោះ បានដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីបានត្រឡប់មកប្រទេសវិញនៅថ្ងៃទី 22 ខែសីហា បន្ទាប់ពីការនិរទេសខ្លួនឯងនៅក្រៅប្រទេសអស់រយៈពេល 15 ឆ្នាំ។
តុលាការកំពូលធ្លាប់បានបង្គាប់ឲ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ដោយផ្តើមចេញពីសំណុំរឿងចំនួន ៣។
យ៉ាងណាមិញ ក៏នូវតែមានមនុស្សមួយចំនួនធំចង់ឃើញការជាប់ពន្ធនាគារយូរជាងនេះ ដើម្បីឲ្យស្របតាមសាលក្រមរបស់តុលាការ ប៉ុន្តែព្រះរាជទានលើកលែងទោសត្រូវបានផ្តល់ដោយហេតុផលច្បាស់លាស់ ដោយអនុញ្ញាតឱ្យលោកថាក់ស៊ីន «ប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់គាត់ ដើម្បីជួយ និងរួមចំណែកដល់ប្រទេសជាតិ សង្គម និងប្រជាជននាពេលអនាគត”។
អ្វីទាំងអស់នេះវាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលលោកថាក់ស៊ីនត្រូវចងចាំ ហើយលោកនឹងចាត់វិធានការឲ្យបានច្បាស់លាស់ នៅពេលគាត់ត្រូវបានគេដោះលែង។
ដោយនៅសល់រយៈពេលមួយឆ្នាំក្នុងការជាប់ពន្ធនាគាររបស់គាត់ លោកថាក់ស៊ីនត្រូវតែគោរពយ៉ាងពិតប្រាកដនូវដំណើរការតុលាការ ដោយសារការលើកលែងទោសរបស់ព្រះមហាក្សត្រត្រូវបានផ្តល់ដោយផ្អែកលើញត្តិរបស់គាត់ ដែលក្នុងនោះគាត់បានសម្តែងការសោកស្តាយ នឹងព្រមទទួលស្គាល់កំហុសរបស់គាត់ ហើយយល់ព្រមលើការសម្រេចចិត្តរបស់តុលាការ។
ហេតុដូច្នេះហើយ មហាលជនដែលជាអ្នករិៈគន់មិនគួរគិតថា ករណីនេះអាចមានឯកសិទ្ធិពិសេសណាមួយសម្រាប់លោក ថាក់ស៊ីន ក្នុងអំឡុងពេលដែលគាត់នៅសេសសល់ក្នុងពន្ធនាគារនោះទេ។ ព្រោះថា នាយកដ្ឋានកែតម្រូវត្រូវរក្សាភារកិច្ចរបស់ខ្លួនដោយមិនលំអៀង ឬនិយមឡើយ។
វាជាការពិតដែលលោកថាក់ស៊ីនបានចូលគុកតិចជាង 24 ម៉ោងមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ។
តែអាជ្ញាធរមិនបានធ្វើឱ្យខូចទំនុកចិត្តសាធារណៈនៅក្នុងដំណើរការតុលាការ ដោយបង្ហាញការពេញចិត្តចំពោះអ្នកទោសដែលមានឥទ្ធិពលនយោបាយ ឬហិរញ្ញវត្ថុអ្វីនោះទេ។
ក្នុងសង្គមថៃមានពាក្យមួយឃ្លាថា “គុកសម្រាប់តែដាក់គុកអ្នកក្រ” ការនិយាយប្រមាថមើលងាយបែបនេះ គឺបានឆ្លុះបញ្ចាំងពីអារម្មណ៍នៃវិសមភាពក្នុងការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ខ្លាំងណាស់។
គ្រប់ភាគីពាក់ព័ន្ធត្រូវតែទទួលស្គាល់ការយល់ឃើញដែលកំពុងកើនឡើងនេះក្នុងចំណោមសាធារណជន និងធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
លោកថាក់ស៊ីនត្រូវតែធ្វើតាមការប្តេជ្ញាចិត្តដែលគាត់បានធ្វើនៅក្នុងញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ ដោយបង្ហាញពីការគោរពយ៉ាងពិតប្រាកដចំពោះដំណើរការតុលាការ ការទទួលយកកំហុសរបស់គាត់ និងភាពក្លាហានក្នុងការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំទៀតរបស់គាត់ប្រកបដោយសេចក្តីថ្លៃថ្នូរ។ នេះមិនត្រឹមតែជាកាតព្វកិច្ចផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តចំពោះជាតិ សង្គម និងប្រជាជនថៃទាំងអស់ផងដែរ។
