ព្រិលដែលធ្លាក់ជាង 20 សង់ទីម៉ែត្រ នៅក្នុងទីក្រុងសេអ៊ូល វាគឺជាព្រិលដែលខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ

ព្រិល​ជាង 20 សង់ទីម៉ែត្រ​បាន​គ្រប​ដណ្តប់លើ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​ពុធ ហើយព្រិលទាំងនោះវាបានបង្ករឲ្យមាន​ការ​រអាក់រអួល​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរទាំងផ្លូវគោក និងអាកាស។

តាមដានយើងតាមរយៈ Telegram CPN Daily

ទីភ្នាក់ងារអាកាសធាតុបានចេញសេចក្តីជូនដំណឹងថា ព្រិលដែលធ្លាក់នៅក្នុងខែវិច្ឆិកានេះវាគឺជាព្រិលដែលធ្លាក់ខ្លាំងជាងគេបំផុតក្នុងរយៈ 117 ឆ្នាំចុងក្រោយនេះ។

បើយោងតាមការចុះផ្សាយពី កាសែត Korean times បានឲ្យដឹងបន្ថែមថា នៅម៉ោង 7 ព្រឹក ព្រឹលបានធ្លាក់ប្រមាណជា 16.5 សង់ទីម៉ែត្រ។​ ខាងឧតុនិយមទីក្រុងសេអ៊ូលក្នុងសង្កាត់ Jongno ដែលជាកន្លែងសង្កេតអាកាសធាតុផ្លូវការ បានប្រកាសទៀថា ក្នុងកំណត់ត្រារបស់ខ្លួនកាលពីមុន ព្រិលដែលធ្លាក់ខ្លាំងគឺត្រឹមតែ12.4 សង់ទីម៉ែត្រប៉ុណ្ណោះដែលជាការកត់ត្រានៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 1972 ។

 យ៉ាងណាមិញ ក្នុងឆ្នាំ 2024 នេះបានធ្វើឲ្យក្រុមការងារធ្វើការកត់សម្គាល់សារជាថ្មីថា ក្នុងទីក្រុង​សេអ៊ូល​នៅវេលា​ម៉ោង 11:20 ព្រឹក ខាងក្រុមការងាររបស់ពួកគេក៏ត្រូវប្រញាប់​ប្រកាស​អាសន្នជាបន្ទាន់ ក្នុងករណី​ដែល​មានព្រិលធ្លាក់ខុសប្រក្រតី ​យ៉ាង​ហោច​ណាស់ 20 សង់ទីម៉ែត្រ​ ដែលក្រុមអ្នកជំនាញរបស់យើង​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ក្នុង​រយៈពេល 24 ម៉ោង​បន្ទាប់។

គួរបញ្ជាក់ថា បច្ចុប្បន្នខាងអាជ្ញាធរជួយសង្គ្រោះបានទទួលរបាយការណ៍ជាង 150 នៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទឹកកក និងការរងរបួសពីការធ្លាក់ទឹកកកជាច្រើន។ ក្នុងនោះនៅ​ស្រុក Seongbuk គឺមានដើមឈើ​មួយ​ដើម​បាន​រលំ​ទៅ​នឹង​ខ្សែ​ភ្លើង​ដែលបណ្តាលឲ្យ​ដាច់​ចរន្តអគ្គិសនី និងធ្វើឲ្យប្រជាពលរដ្ឋជិត 200 គ្រួសារគ្មានភ្លើងប្រើប្រាស់។

​ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 40 ត្រូវបានលុបចោល ហើយជិត 200 ជើងផ្សេងទៀតត្រូវបានពន្យារពេល នេះបើយោងតាមក្រុមហ៊ុន Korea Airports Corp. និង Incheon International Airport Corp.។

ហើយចំពោះខ្សែរថភ្លើងក្រោមដីទី 9 របស់ទីក្រុងសេអ៊ូលវិញ ក៏បានជួបប្រទះនឹងការពន្យាពេលរហូតដល់ 9 នាទី ហើយវាក៏ជាមូលហេតុដែលបណ្តាលឱ្យមានមនុស្សកកកុញនៅស្ថានីយ៍រថភ្លើង។

scroll to top