តាមរយៈទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំកញ្ចប់សព្វាវុធចំនួន $725 លានដុល្លារបន្ថែមទៀតសម្រាប់ អ៊ុយក្រែន ទង្វើលមួយនេះគឺកំពុងតែចង់បង្ហាញថា វាគឺជាការប្រឹងប្រែងរបស់លោកចំពោះទីក្រុង Kyiv មុនពេលចាកចេញពីតំណែងក្នុងខែមករា។
បើយោងតាមមន្ត្រីម្នាក់ដែលដឹងពីផែនការ បាននិយាយប្រាប់អ្នកយកការណ៍របស់ រ៉យទ័រថា រដ្ឋបាលរបស់លោក Biden គ្រោងនឹងផ្តល់អាវុធប្រឆាំងរថក្រោះជាច្រើនប្រភេទពីស្តុករបស់អាមេរិក ដើម្បីបង្អាក់ដំណោះររបស់ទាហានជួរមុខរបស់រុស្ស៊ីដោយក្នុងនោះពួកគេបានប្រើប្រាស់អាវុធដូចជា គ្រាប់មីន យន្តហោះគ្មានមនុស្សបើក កាំជ្រួច Stinger និងគ្រាប់រំសេវដែលត្រូវប្រើជាមួយនឹង (HIMARS) ជាដើម ។
តែបើទោះជាមានការរៀបរាប់ពីមន្ត្រីរបស់អាមេរិកយ៉ាងនេះក្តី ក្នុងនោះខាងអ្នកស៊ើបការរបស់រ៉យទ័របានរកឃើញថា នៅក្នុងកញ្ចប់ដែលលោក Joe Biden ផ្តល់ដល់អ៊ុយក្រែននោះ គឺមានការរួមបញ្ចូលទាំងគ្រាប់បែកចង្កោម ដែលជាធម្មតាវាគឺជាអាវុធដែលត្រូវបានរកឃើញនៅក្នុងគ្រាប់រ៉ុក្កែត Guided Multiple Launch Rocket System (GMLRS) ដែលបាញ់ដោយ HIMARS launchers។
គួររំលឹកថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាលអំណាចមួយដែលមិនបាននាំចេញគ្រាប់មីនក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ នៅក្នុងសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោចគឺមានការចូលរួមច្រើនជាងជាង 160 ប្រទេសទៅទៀត។ យ៉ាងណាមិញ អាមេរិកនូវតែបំពានការសន្យារបស់ខ្លួន ពោលគឺបន្ទាប់ពីអ៊ុយក្រែនបានរងនូវការវាយលុកដោយរុស្ស៊ីឥតឈប់ឈរ។
