កាលដែលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនចូលទៅទឹកដីរបស់រុស្ស៊ី វាមិនមែនជារឿងបង្កើនហានិភ័យនៃការវាយបកដោយប្រើនុយក្លេអ៊ែរពីលោក ពូទីន វិញនោះទេ។
ព្រោះបើយោងតាមការចុះផ្សាយពីរ៉យទ័រនៅថ្ងៃទី ២៨ ខែវិច្ឆិកា បានឲ្យដឹងថា អ្នកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបាននិយាយប្រាប់រ៉យទ័រថា ការបាញ់នុយក្លេអ៊ែវាមិនអាចកើតឡើងបានទេ។ ព្រោះបើយោងតាមការរៀបរាប់ពីមន្ត្រីជាន់ខ្ពស់ពីររូប ដែលជាសមាជិកសភា និងជំនួយការសភា បាននិយាយដោយសង្ខេបអំពីបញ្ហានេះថា រុស្ស៊ីមិនអាចពង្រីកយុទ្ធនាការនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅរបស់អឺរ៉ុប ដើម្បីតែបង្កើនសម្ពាធទីក្រុង Kyiv តែមួយមុខនោះទេ ។
យ៉ាងណាមិញ សម្រាប់វោហាសាប់របស់មេដឹកនាំវិមានក្រឹមឡាំង វាគ្រាន់តែជាការបន្លាចឲ្យពិភពលោកមានការភ័យខ្លាចអំពីឥទ្ធិពលរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ ATACMs 306 គីឡូម៉ែត្រ ទៅលើទឹកដីរុស្ស៊ី វានូវមិនទាន់គ្រប់គ្រាន់ក្នុងការអង្រួនចិត្តលោកពូទីន ឲ្យប្រើនុយក្លេអ៊ែរបានឡើយ។
គួរបញ្ជាក់ថា ដំបូងឡើយ ការសម្រេចរបស់លោក Joe Biden បានធ្វើឲ្យក្រុមមន្ត្រីជាច្រើនបានលើកឡើងពីការព្រួយបារម្ភៃការកើនឡើង និងភាពមិនប្រាកដប្រជាចំពោះរបៀបដែលលោកពូទីននឹងឆ្លើយតបដោយ ការសងសឹកដ៏សាហាវទៅលើបុគ្គលិកការទូត យោធាអាមេរិក និងការវាយប្រហារលើសម្ព័ន្ធមិត្តណាតូជាដើម។
ផ្ទុយទៅវិញការប្រើនុយក្លេអ៊ែរ វានៅតែជាការបន្លាច បើទោះបីជាអ៊ុយក្រែនបានប្រើអាវុធរយៈឆ្ងាយជាច្រើនលើក តែរុស្ស៊ីនៅតែព្យាយាមផ្លាស់ប្តូរ គោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ក្រោមហេតុផលមួយថា វាជិតដល់កម្រិតសម្រាប់ការវាយបកដោយប្រើនុយក្លេអ៊ែរ។
