អារ៉ាប៊ីសាអូឌីត កំពុងតែស្វែងរកការបណ្តាក់ទុក 9 ពាន់លានដុល្លារ ដើម្បីដោះសោស្វែងរករ៉ែ

អារ៉ាប៊ីសាអូឌីតបានប្រកាសកិច្ចព្រមព្រៀងវិនិយោគមួយដែលមានតម្លៃជា 9ពាន់លានដុល្លា ខណៈដែលប្រទេសខ្លួនមានរ៉ែដែលមិនទាន់បានកែច្នៃប្រមាណជា 1.3 ពាន់ពាន់លានដុល្លារ។ ការបើកផ្លូវឲ្យបរទេសមានសិទ្ធវិនិយោគស្វែងរករ៉ែ ក្នុងនោះគឺមានក្រុមហ៊ុនរុករករ៉ែដែលធំជាងគេនៅក្នុងពិភពលោក Vedanta ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា បានប្រកាសខ្លួនសហការជាមួយប្រទេសខាងលើមុនគេ គឺដើម្បីបង្កើតរោងចក្រចម្រាញ់មួយដែលមានសមត្ថភាពអាចផលិតបានរ៉ែបានយ៉ាងតិច 700,000 តោនក្នុងមួយឆ្នាំ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរៀបរាប់ពីលោក Chris Griffith នាយកប្រតិបត្តិនៃក្រុមហ៊ុន Based Metals, Vedanta បាននិយាយថា “គម្រោងរបស់យើងនឹងលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង មានន័យថា អារ៉ាប៊ីសាអូឌីត និងកាត់បន្ថយការនាំចូលទង់ដែង” ប្រសិនបើប្រទេសលោកមានរោងចក្រផលិតក្នុងស្រុក ។

គួរបញ្ជាក់ថា​ ក្រុមហ៊ុន Vedanta នឹងចំណាយ 30 លានដុល្លារលើការទិញម៉ាស៊ីនកិនទង់ដែងយ៉ាងតិចឲ្យ 125,000 តោន ហើយសម្រាប់ការរ​សាងសង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ផលិតកម្ម​ពាណិជ្ជកម្ម​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ 2025 ឬ​ដើម​ឆ្នាំ 2026។

ទន្ទឹមនឹងនោះ ការវិនិយោគលើការទាញយករ៉ែ វាក៏មានក្រុមហ៊ុនរុករករ៉ែយក្សរបស់ចិន Zijin នឹងវិនិយោគ ប្រមាណ 34 លានដុល្លានៅក្នុងគម្រោងពហុដំណាក់កាល ដោយផ្តោតលើការកសាងរោងចក្រចម្រាញ់ស័ង្កសី និង អាស៊ីត sulfuric ក្នុងដំណាក់កាលដំបូងផងដែរ នេះបើយោងតាមរបាយការណ៍របស់ ​​Reuters ។

លើសពីនេះទៅទៀត ក្នុងនោះក៏មានក្រុមហ៊ុន Hastings Technology Metals របស់ប្រទេសអូស្ត្រាលី បានបោះទុនវិនិយោគលើការស្វែងរករ៉ែ ប្រហែលជា27 លានដុល្លា ដើម្បីបង្កើតកន្លែងកែច្នៃធាតុកម្រ។ ក្រុមហ៊ុន Platinum Group Metals របស់ប្រទេសកាណាដា និងក្រុមហ៊ុន Ajlan & Bros Mining ក៏បានវិនិយោគប្រមាណ ជិត 8 លានដុល្លា លើការសិក្សាអំពីលទ្ធភាពសម្រាប់រោងចក្រចម្រាញ់រ៉ែ និងលោហធាតុមូលដ្ឋានថែមទៀតផង។

គួររំលឹកថា កាលពីសប្តាហ៍មុន អារ៉ាប៊ីសាអូឌីតបានប្រកាសទៀតថា ខ្លួនបានអនុញ្ញាតឲ្យអ្នកវិនិយោគនៅលើពិភពលោកទាំងអស់ អាចទទួលបានឪកាសស្មើរៗគ្នា គឺពួកគេអាចបណ្តាក់ទុកក្នុងប្រទេសមួយនេះបានជានិច្ច។

scroll to top