ប្រទេសរៀតណាមគ្រោងនឹងចំណាយទឹកប្រាក់លើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ប្រមាណជា 67 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ CNN កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤។
រថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីភាគខាងជើងនៃរដ្ឋធានីហាណូយ ទៅកាន់ភាគខាងត្បូងទីក្រុងហូជីមិញគឺមានចំងាយរហូតដល់ទៅ1,541 គីឡូម៉ែត្រ ជាមួយនឹង ល្បឿនប្រហែលជា 350 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចជួយកាត់បន្ថយការធ្វើដំណើរជាទូទៅរបស់ប្រជាជនប្រមាណជា 25 ម៉ោងឯណោះ។
គួរបញ្ជាក់ថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿមួយខ្សែនេះ វាត្រូវបានគេរំពឹងថា ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ 2027 ហើយបញ្ចប់ទៅវិញយ៉ាងយូបំផុត្រត្រឹមឆ្នាំ 2035។
បើយោងតាមប្រភពដដែលបាននិយាយបន្ថែមទៀតថា ជុំវិញគម្រោងខាងលើរដ្ឋាភិបាលប្រទេសវៀតណាមមានគោលបំណងធំៗចំនួនពីរ៖
ទីមួយៈ រថភ្លើងដែលធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន 20 គឺវាអាចជួយសម្រួលដល់ដឹកជញ្ជូនទាំងមនុស្ស និងទំនិញ កាន់តែរហ័ស ងាយស្រួលជាងមុន និងសុវត្តិភាពខ្ពស់។
ទីពីរៈ គឺរដ្ឋាភិបាលចង់សម្រួលដល់វិស័យការពារជាតិ (ការដឹកជញ្ជូនទាហ៊ាន និងអាវុធ)។
យ៉ាងណាមិញ បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមដោយផ្ទាល់ពួកគេបាននិយាយថា វៀតណាមនឹងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិក្នុងស្រុកសម្រាប់គម្រោងនេះ ប៉ុន្តែអាចពិចារណាលើប្រាក់កម្ចីពីបរទេសប្រសិនបើពួកគេមានតម្លៃសមរម្យ និងមិនមានការរឹតបន្តឹងលើប្រទេសរបស់ខ្លួន។
