Jaguar គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតមួយ ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី 02 ខែធ្នូ នេះថា ខ្លួនបានរចនារថយន្តអគ្គិសនីថ្មីមួយប្រភេទ ដែលមានឈ្មោះថា “Type Zero Zero” ។
បើយោងតាមអ្នកយកការណ៍របស់ CNBC បានឲ្យដឹងបន្ថែមថា “Type 00” វាជារថយន្តដែលមានម៉ូដតិចតួចបំផុត តែមើលទៅគួរឲ្យទាក់ទាញ ដោយសារតែវាមានរូបរាងតូចស្រឡូន។
បើយោងទៅតាមការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្តដោយផ្ទាល់ ពួកគេបាននិយាយថា រាល់ការបង្កើតនូវរថយន្តថ្មីៗ ឬម៉ាករថយន្តថ្មី ក្រុមហ៊ុនតែងតែស្ទង់មតិ និងវាស់វែងទៅលើចំណាប់របស់អតិថិជនជានិច្ច។ យ៉ាងណាមិញ ចំពោះទិសដៅមួយដ៏វែងឆ្ងាយនាពេលខាងមុខ វាគឺជារឿងមួយដែលក្រុមហ៊ុនបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត។
រថយន្តអគ្គិសនី“Type Zero Zero” វាមិនមែនជារថយន្តអគ្គិសនីធម្មតានោះទេ តែវាគឺជារថយន្តដែលមានកំលាំងខ្លាំងមិនចាញ់ឡានប្រើសាំងនោះទេ។ Type Zero Zero គឺជាឡានប្រភេទ GT ទ្វារបួន ហើយក្រុមហ៊ុនក៏គ្រោងនឹងតាំងបង្ហាញយ៉ាងយូបំផុតនៅឆ្នាំក្រោយផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Jaguar បានផលិតឡាន Type Zero Zero ជាមួយនឹងបច្ចេកវិទ្យាថ្មី ដោយគ្រាន់តែសាក់ថ្មពេញម្តង លោកអ្នកអាចធ្វើដំណើរបានក្នុងចម្ងាយបានប្រហែល 700 គីឡូម៉ែត្រឯណោះ។
