ធនាគារកណ្តាលរបស់ប្រទេសកូរ៉េបានលើកឡើងកាលពីថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងមានសន្ទុះយឺត គឺដោយសារតែអ្នកនៅលីវភាពច្រើនបានកាត់បន្ថយការចំណាយរបស់ពួកគេ ខណៈដែលអ្នកមានជីវិតឯករាជ្យទាំងអស់នោះចង់បានផ្ទះផ្ទាល់ខ្លួនតាមក្តីស្រម៉ៃ។
តម្លៃអចលនទ្រព្យនៅកូរ៉េខាងត្បូងនៅតែជាក្តីអង្វល់របស់ប្រជាពលរដ្ឋ តែការកាត់បន្ថយការចាយរបស់ពួកគេវាក៏ជាក្តីកង្វល់របស់រដ្ឋាភិបាលដូចគ្នា។ អ្នកជំនាញខាងសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅធនាគារកណ្តាលរបស់ប្រទេសមួយនេះបានលើកឡើងថា ផលប៉ះពាល់ដ៏ធំផុតនៃការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន គឺបណ្តាលមកពីការកាត់បន្ថយចំណាយ។ការស្ទ ង់មតិមួយដែលត្រូវបានគេធ្វើឡើងសម្រាប់មនុស្សពេញវ័យ (អ្នកមិនទាន់រៀបការ) ទិន្នន័យបានបង្ហាញថា ពួកគេបានពន្យាពេលរៀបអាពាហ៍ពិពាហ៍ ឬបន្តរស់នៅបែបជីវិតឯករាជ្យ គឺដោយសារតែពួកគេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះជារបស់ផ្ទាល់ខ្លួន។
យ៉ាងណាមិញ ការកាត់បន្ថយការចំណាយរបស់អ្នកនៅលីវគឺបានកើតឡើងកាន់តែច្រើនឡើងៗ រហូតធ្វើឲ្យចំនួនមនុស្សចាស់ដែលរស់នៅម្នាក់ឯងក្នុងប្រទេសកូរ៉េក៏កាន់តែកើនឡើងដូចគ្នា។ ការសន្សំសំចៃបានក្លាយទៅជាទម្លាប់របស់ពួកគេ ហើយវាក៏បានចាក់ឬសយ៉ាងជ្រៅចាប់តាំងជំងឺកូវីដ ១៩ បានវាយលុកមកម្ល៉េះ។
បើយោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាលបានឥ្យដឹងបន្ថែមទៀតថា កាលពីឆ្នាំ 2023 70 ភាគរយនៃចំនួនអ្នកនៅលីវ គឺបានចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃ តិចជាង (2 ម៉ឺនដុល្លារអាមេរិក) ក្នុងមួយឆ្នាំ តែប្រសិនបើយើងធៀបទៅនឹងប្រាក់ចំណូលរបស់ពួកគេប្រចាំឆ្នាំជាមធ្យមវិញគឺមានចំនួនប្រហែលជា 30,00 ដុល្លារឯណោះ។
ទីភ្នាក់ងារស្ថិតិរបស់រដ្ឋបាននិយាយថា ការចំណាយខាងលើនេះគឺវាមិនទាន់គ្រប់គ្រាន់ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានសន្ទុះឡើងវិញលឿននោះឡើយ។
ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែមានកំណើន BOK បានអំពាវនាវឱ្យរដ្ឋាភិបាលគួរមានវិធានការគោលនយោបាយសមស្របណាមួយសម្រាប់ក្រុមអាយុនីមួយៗ ឲ្យស្របទៅតាមតម្រូវការរបស់ពួកគេ ជាឧទាហរណ៍ រដ្ឋត្រូវធានាថា តម្លៃលំនៅឋានគឺត្រូវតែសមូលជាមួយនឹងប្រាក់ចំណូល ដែលធ្វើឲ្យប្រជាជនមិនព្រួយបារម្មណ៍លើការចំណាយទិញផ្ទះ ហើយជាពិសេសជាងនេះទៅទៀតនោះគឺសន្តិសុខការងារ។ (យ៉ុនហាប់)
