នាវាផ្ទុកយន្តហោះចិនជាច្រើនគ្រឿង បានបង្ហាញខ្លួនក្បែរកោះតៃវ៉ាន់ ហើយសកម្មភាពទាំងនេះវាត្រូវបានក្រសួងការពារជាតិកោះតៃវ៉ាន់បានវាយតម្លៃថា ទីក្រុងប៉េកាំងអាចនឹងចាប់ផ្តើមលេងល្បែងសង្គ្រាមយ៉ាងយូនៅចុងសប្តាហ៍នេះ។
ជាការពិតណាស់ ប្រទេសចិនមិនមានការពេញចិត្តចំពោះទង្វើរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ជាយូណាស់មកហើយ ដោយក្នុងនោះមានមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយប្រាប់រ៉យទ័រថា ខ្លួនគ្រាន់តែចង់ចាប់ផ្តើមសមយុទ្ធថ្មី ដើម្បីឲ្យស្របទៅនឹង ដំណើររបស់គាត់ទៅកាន់មហាលសមុទ្រប៉ាស៊ីហ្វិកក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា អ្នកយកការរណ៍របស់រ៉យទ័របានសង្កេតឃើញទៀតថា ក្រៅពីនាវាចម្បាំងរបស់ចិន ក្នុងនោះគឺមានទាំងនាវាចម្បាំងរបស់រុស្ស៊ីចំនួនបីគ្រឿង ដែលបានមកដល់ភាគខាងជើងកោះតៃវ៉ាន់ក្នុងចម្ងាយប្រហែល45 គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រភពមួយនេះបាននិយាយទៀតថា ការជួបគ្នារវាងទាហ៊ានជើងទឹករុស្ស៊ី និងចិន ពួកបានក្លែងធ្វើជាវាយប្រហាគ្នាដោយប្រើនាវាពិឃាតថែមទៀតផង។
រ៉យទ័របានរកឃើញទៀតថា សមយុទ្ធរវាងចិននិងរុស្ស៊ីនារដូវរងាគឺពិតជាមិនធម្មតានោះទេសម្រាប់យោធារបស់ពួកគេ មានន័យថា ដើម្បីអាចវាយប្រហារកោះតៃវ៉ាន់ ចិនបានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើប្រតិបត្តិការជានិច្ច បើទោះជាពេលយប់ក៏ដោយ។ ការប្រយុទ្ធក្នុងអាកាសធាតុត្រជាក់វាជាចំនុចខ្សោយរបស់ដៃគូរ ហេតុដូច្នេះហើយវាគឺជាឪកាសដ៏ល្អបំផុតសម្រាប់ចិនដែលត្រូវទទួលបាននូវអ្វីដែលរំពឹងទុក។
