ឌូបៃ​បានដំឡើង​ពន្ធរហូតដល់​ 30% លើ​គ្រឿង​ស្រវឹងគ្រប់ប្រភេទ

ឌូបៃនឹងណែនាំឡើងវិញនូវការប្រមូលពន្ធលើការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ពោលគឺចាប់ពី ខែមករា ឆ្នាំ២០២៥ តទៅ។ ប្រទេសអារ៉ាប់រួម បានដាក់ចេញនៅគោលនយោបាយពន្ធលើគ្រឿងស្រវឹង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងឌូបៃបានជូនដំណឹងដល់សារធារណជនគ្រប់ជាន់ថ្នាក់អំពីពន្ធ 30 ភាគរយលើការទិញភេសជ្ជៈដែលមានជាតិអាល់កុល។

តាមដានយើងតាមរយៈ Telegram CPN Daily

គួររំឮកថា ការយកពន្ធ 30% គ្រឿងស្រវឹង ប្រទេសមួយនេះធ្លាប់បានផ្អាកម្តងរួចមកហើយ គឺក្នុងចន្លោះឆ្នាំ 2023 រហូតមកដល់ឆ្នាំ 2024 នេះ។ យ៉ាងណាមិញ ការលើកឡើងអំពីគ្រោះថ្នាក់ដែលបង្ករឡើងដោយសារសុរា វានៅតែជាកង្វល់របស់រដ្ឋាភិបាល បើទោះជាប្រទេសមួយនេះ ពឹងផ្អែកទៅលើភ្ញៀវទេសចរណ៍យ៉ាងណាក្តី ប៉ុន្តែខ្លួនមិនអាចទទួលនូវការរិៈជុំវិញការកើនឡើងនៃការប្រើប្រាស់គ្រឿងស្រវឹងបាននោះទេ។

បើយោងតាមអ្នកសង្កេតការណ៍របស់ AGBI ពួកគេបានរកឃើញថា ការអនុវត្តនូវវិធានការខាងលើ វាក៏មានជាប់ពាក់ព័ន្ធទៅនឹងរបាយការណ៍មួយដែលនិយាយអំពីផលប៉ះពាល់ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ  គឺបន្ទាប់ពីរដ្ឋាភិបាលបានដកពន្ធលើការលក់ភេសជ្ជៈដែលមានជាតិអាល់កុល វាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការសន្សំប្រាក់របស់ប្រជាជន។ ទិន្នន័យបានបង្ហាញទៀតថា មនុស្សជាច្រើន ជាពិសេសគឺនៅក្នុងទីក្រុងឌូបៃ ពួកគេបានចំណាយទៅលើការជួបជុំច្រើនលើសលប់ ជាជាងសន្សំ។

scroll to top