ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានសហរដ្ឋអាមេរិកជុំវិញការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មវិញដោយលោកបាននិយាយថា បើទោះជាការនាំចេញរបស់ខ្លួនទៅកាន់អាមេរិកបានធ្លាក់ចុះក៏ដោយ តែលោកបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសដល់ទីបញ្ចប់។
ការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន វាបានក្លាយទៅរឿងមួយដ៏ក្តៅគគុកសម្រាប់បណ្តាលប្រទេសដែលពឹងផ្អែកលើការនាំចេញ។ តែបើទោះជានេះក្តី លោក ស៊ី ជីងពីញ បាននិយាយថា៖ សង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យា រវាងចិននិង សហរដ្ឋអាមេរិក វានឹងគ្មាននរណាម្នាក់អាចឈ្នះបាននោះទេ។
«ចិនតែងមានជំនឿថា ទាល់តែចិនល្អទើបពិភពលោកល្អ ដូច្នេះដើម្បីឲ្យពិភពលោករស់នៅដោយល្អប្រសើរ លុះត្រាតែមានចិន»។
គួរបញ្ជាក់ថា ប្រធានាធិបតីបានថ្លែងបែបនេះ គឺបន្ទាប់ពីការនាំចេញរបស់ប្រទេសខ្លួបានចុះខ្សោយជាលំដាប់។ ប្រទេសចិនគឺជាប្រទេសមួយដែលពឹងផ្អែកលើការនាំចេញជាចម្បង ហើយទីផ្សាដ៏ធំរបស់ខ្លួននោះគឺជាសហរដ្ឋអាមេរិក ដែលយើងអាចនិយាយបានថា អាមេរិកគឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើន ខណៈបើទោះបីតម្រូវការក្នុងស្រុកបានធ្លាក់ចុះយ៉ាងណាក៏ដោយ។
បើយោងទៅតាមរបាយការណ៍ពីខាងរ៉យទ័រ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើងត្រឹមតែ 6.7% នៅក្នុងខែវិច្ឆិកា តែកាលពីក្នុងខែតុលា ការនាំចេញគឺមានកំណើន រហូតដល់12.7% ឯណោះ។ តើការចូលកាន់តំណែងរបស់លោក Donald Trump វាពិតជាអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ?
ជុំវិញគោលនយោបាយរបស់ប្រធានាធិបតីកាន់តំណែងថ្មីរបស់សហរដ្ឋអាមេរិក ដែលស្តីពីអនុវត្តន៍ដំឡើងពន្ធគយនាំចូល ក្នុងនោះមានអ្នកសេដ្ឋកិច្ចជាច្រើនបានទស្សទាយថា អ្វីដែលចិនចាប់ធ្វើមុនគេនោះ គឺការបញ្ចុះតម្លៃពន្ធលើការនាំចេញឲ្យកាន់តែទាប គឺដើម្បីសមាមាត្រនឹងពន្ធដែលឡើងនៅអាមេរិក។
