ការប្រែប្រួលនៃអាកាសធាតុ បានប៉ះដល់ការចិញ្ចឹមបង្គានៅប្រទេសថៃ

សមាគមបង្គារបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃទី ១២ ខែធ្នូនេះថា បង្គាចិញ្ចឹមរបស់ខ្លួនអាចនឹងធ្លាក់ចុះប្រមាណ 4% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការផ្ទុះជំងឺ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Ekapoj Yodpinit ប្រធានសមាគមបាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ផលិតកម្មបង្គាសរុបនៅឆ្នាំ 2024 ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹម 270,000 តោន ធៀបនឹង 280,000 តោនកាលពីឆ្នាំមុន។ ការប្រែប្រួលនៃអាកាសធាតុ វាបានធ្វើឲ្យបង្គារសម្បូរទៅដោយជំងឺ ហើយម្យ៉ាងវិញទៀតវាក៏ប៉ះពាល់ដល់បង្ករកំណើតរបស់វាថែមទៀតផង។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលនេះ ខាងក្រសួងកសិកម្ម និងសហករណ៍បានផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហាវិស័យបង្គាសមុទ្រ មកធ្វើជារបៀបវារៈជាតិផងដែរ។ យ៉ាងណាមិញចំពោះកង្វល់មួយនេះ គឺវាបានកើតឡើងនៅក្នុងប្រទេសថៃអស់រយៈពេល 11 ឆ្នាំកន្លងមកហើយ។ តែបើទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់គ្រឿងសមុទ្រដែលមានសុវត្តិភាព វាក៏ជាផ្នែកមួយបានធ្វើឲ្យគុណភាពនៃវិស័យម្ហូបអាហាររបស់ថៃមានឈ្មោះបោះសម្លេងដូចគ្នា។

ដើម្បីជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមបង្គារ រដ្ឋាភិបាលថៃបានអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព គឺចូលរួមដោះស្រាយបញ្ហាជំងឺមួយនេះក្នុងរយៈពេលបីឆ្នាំ។

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងរបស់ថៃបានរួមចំណែកផ្គត់ផ្គង់បង្គាប្រមាណ ៣៧% ភាគខាងត្បូងផ្នែកខាងក្រោម (ឆ្នេរអាន់ដាម៉ាន់)ចំនួន ២៣% តំបន់ភាគខាងកើត ២០% តំបន់កណ្តាល ១០% និងតំបន់ភាគខាងត្បូងទាប នៅឈូងសមុទ្រថៃចំនួន ១០%។

មិនត្រឹមតែប៉ុណ្ណោះ កាលពីចន្លោះពីខែមករាដល់ខែតុលា ប្រទេសថៃបាននាំចេញបង្គាស្រស់ប្រមាណជា  10 ម៉ឺនតោន ដែលមានតម្លៃស្មើរនឹង 34 ពាន់លានបាត ។ តែចុងឆ្នាំម្រាប់ឆ្នាំ 2024 ប្រទេសថៃបានមើលឃើញថា បរិមាណនៃការនាំចេញបង្គាវានឹងធ្លាក់ចុះខ្លាំង ប្រសិនបើយើងដោះស្រាយមិនទាន់ពេលវេលា។

scroll to top