ប្រទេសចិនបានកោះប្រជុំអ្នកជំនាញកម្រិត P5 ដោយធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃពុធទី 4 ខែធ្នូ គឺស្របពេលដែលភាពតានតឹងកំពុងតែកើតឡើងនៅទ្វីបអ៊ឺរ៉ុប នេះបើយោងតាមការចុះផ្សាយពី Newsweek កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន បានកោះប្រជុំអ្នកជំនាញកម្រិត P5 ដែលជាវេទិកាពិភាក្សាពហុភាគី គឺចិនមានគោលបំណងចង់ជួបជុំរវាងក្រុមបណ្តាលប្រទេសដែលជាមហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ដោយបានទទួលស្គាល់ដោយសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃ អាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ 1970 មកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថារាល់បណ្តាលប្រទេសដែលជាសមាជិកP5 មានដូចជា៖ សហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងចិន។ សកម្មភាពរបស់ចិនហាក់ដូចជាចង់បញ្ជាក់ថា សមាជិក P5 បានធ្វើសកម្មភាពផ្ទុយពីសន្ធិសញ្ញាជាបន្តបន្ទាប់ ពោលគឺរវាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមសមាជិកបែរជាប្រើប្រាស់មីស៊ីរយៈឆ្ងាយមធ្យមលើគ្នាទៅវិញទៅមក ទាំងដែលអ្នកបានដឹងថា អាវុធទាំងអស់នោះវាមានសមត្ថថភាពស្មើនុយក្លេអ៊ែរ។
គួររំលឹកថា ក្រុមការងាររបស់ Newsweek បានផ្ញើអ៊ីមែលទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចជាក្រសួងការបរទេសរុស្ស៊ី អង់គ្លេស និងបារាំង ដើម្បីសុំការអត្ថាធិប្បាយ។
ក្នុងនាមជាសមាជិករបស់ P5 ប្រទេសចិនបានរំលឹកឡើងវិញថា អាវុធនុយក្លេអ៊ែរ មិនគួរត្រូវបានប្រើប្រាស់បន្តទៀតឡើយ ហើយយើងក៏មិនត្រូវផ្តើមឲ្យមានសង្គ្រាមនុយក្លេអ៊ែរបន្តទៀតដែរ ការធ្វើបានដូច្នោះ គឺដើម្បីជាការឆ្លើយតបទៅនឹងការរំពឹងទុកនាពេលថ្មីៗនេះអំពីលទ្ធភាពនៃការដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងជម្លោះអ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
