ថ្លែងប្រាប់ជនរួមជាតិ នៅក្មុងកម្មវិធីរត់ម៉ារ៉ាតុង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីគួរតែចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនឲ្យបានមុននេះ ម្ល៉េះអ្វីៗគ្រប់យ៉ាងវានឹងមិនអូសបន្លាយដូចជាពេលនេះនោះទេ។
នៅក្នុងសន្និសិទសារព័ត៌មានចុងឆ្នាំរបស់លោកពូទីនកាលពីថ្ងៃព្រហស្បតិ៍ វាត្រូវបានក្រុមការងាររបស់ BBC បានដកស្រង់សម្តីទៀតថា លោក ពូទីន បាននិយាយថា ជាមួយនឹងភាពមិនច្បាស់លាស់មួយចំនួនដែលបានកើតឡើងកន្លងមក ជាពិសេសគឺកំហុសឆ្គងរបស់លោក ដែលមិនគួរណាទុកឪកាសឲ្យលុកអ៊ុយក្រែនបែបនេះ។ លោកបាននិយាយបន្តថា ថ្វីត្បិតតែរុស្ស៊ីបានដណ្តើមយកឧបទ្វីបគ្រីមេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដោយជោគជ័យក៏ដោយ តែកំហុសឆ្គងមួយទៀត លោកគួរតែដណ្តើមយកទីក្រុងគីវភ្លាមៗនោះដូចគ្នា។
ក្នុងរយៈពេល 4 ម៉ោងនៃការសំណេះសំណាល មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានបន្ថែមទៀតថា ចំពោះការជាប់ឆ្នោតរបស់លោក Donald Trump វាជារឿងនយោបាយរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងពីជំនួបការទូតដែលនឹងកើតឡើងនាពេលខាងមុខ លោកក៏មិនដឹងថា តើវាកើតឡើងនៅពេលណានោះដែរ។ លោកបានបញ្ជាក់ទៀតថា សម្រាប់លោកផ្ទាល់ លោកមិនដែលបាននិយាយគ្នាជាមួយលោក Trump អស់រយៈពេល 4 ឆ្នាំមកហើយ។
គួរបញ្ជាក់ថា លោកពូទីន បាននិយាយ ដើម្បីជាការសារទរដល់កងទ័ពជួរមុខរបស់ប្រទេសរុស្ស៊ី ឆ្លៀតក្នុងឪកាសនេះលោកសូមលើកទឹកចិត្តការនាំមុខរបសកងទ័ពរបស់លោកថា ពួកគេគឺជា “វីរបុរស”របស់រុស្ស៊ី ។
