ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងប្រទេសមហាលអំណាចសេដ្ឋកិច្ច ចិន និងសហរដ្ឋអាមេរិក នៅពេលនេះវាបានក្លាយទៅជាប្រធានបទមួយដ៏ក្តៅគគុកសម្រាប់ក្រុមបណ្តាលប្រទេសក្នុងតំបន់ឈូងសមុទ្រ(GCC) ក្នុងការសម្រចចិត្តជ្រើសរើសនរណាម្នាក់។
បើយោងតាមការចុះផ្សាយពី AGBI កាលពីដើមខែនេះបានឲ្យដឹងថា ការរឹតបន្តឹងមួយដើម្បីបង្ហាញថា ខ្លួនមានឆន្ទៈទៅលើប្រទេសណាមួយខាងលើ វាបានក្លាយទៅជាបញ្ហាចោទដ៏គួរឲ្យព្រួយបារម្មណ៍នាពេលបច្ចុប្បន្ននេះ។ បើយោងតាមការរៀបរាប់ពីលោក Mohammed Soliman ដែលជានាយកផ្នែកបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងសន្តិសុខតាមអ៊ីនធឺណិតនៅវិទ្យាស្ថានមជ្ឈឹមបូព៌ាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ រាល់បណ្តាប្រទេស (GCC) គឺពួកគេបានគ្រប់គ្រងតុល្យភាពរវាងការប្រើប្រាស់បច្ចេកវិទ្យាចិន និងការរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយសហរដ្ឋអាមេរិកឲ្យដើរទន្ទឹមគ្នាជានិច្ច។
លោកបានបន្តថា បច្ចុប្បន្នដើម្បីរក្សាបាននូវតម្លាភាព ពួកគេមានតែទិញឧបករណ៍អេឡិចត្រូនិកទំនើបពីសហរដ្ឋអាមេរិក តែយើងក៏ត្រូវដំឡើងបណ្តាញ 5G របស់ប្រទេសចិនផងដែរ ព្រោះការធ្វើបែបនេះវានឹងមិនបង្ករឲ្យមានបញ្ហាណាមួយកើតឡើងនោះទេ។
តែបើទោះជាយ៉ាងណាក៏ដោយ ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនវាមិនចប់ត្រឹមហ្នឹងនោះដែរ ហើយការប្រជែងមួយនេះវានឹងកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីបំផុតអ្នកដែលពិបាកជាងគេនោះគឺថ្នាក់ដឹកនាំនៅក្នុងតំបន់ឈូងសមុទ្រ (GCC)។
គួររំលឹកថា កាលពីឆ្នាំ 2023 ប្រទេសអេហ្ស៊ីប តួកគី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសចំនួន 13 ផ្សេងទៀតនៅមជ្ឈិមបូព៌ា ពួកគេសុទ្ធតែបានចុះហត្ថលេខាលើអនុសារណៈមួយដែលជាផ្នែកមួយនៃ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិន ។
យ៉ាងណាមិញ ការប្រើប្រាស់ទំនិញរបស់ប្រទេសចិននៅក្នុងតំបន់ឈូងសមុទ្រ យើងអាចចាត់ទុកថា វាគឺជារឿងធម្មតាទៅហើយ។ តែបើទោះជាយ៉ាងនេះក្តី ផលិតផល Huawei របស់ចិន វាគឺជាផ្នែកដ៏ធំមួយដែលត្រូវបាន ហាមប្រាមដោយសហរដ្ឋអាមេរិក។ ហើយចំពោះបញ្ហាចោទសម្រាប់(GCC) នាពេលនេះ ខាងទីក្រុងប៉េកាំងបានអះអាងយ៉ាងម៉ឺងម៉ាត់ថា អ៊ីនធឺណេតចិននៅក្នុង5G វាគ្រាន់តែជាផ្នែកមួយនៃការបន្ថែមថាមពលរបស់ខ្លួនប៉ុណ្ណោះ ហើយវាក៏ជាគោលគំនិតមួយដែលចិនចង់បង្កើតឱ្យមានច្បាប់លើសពីដែនឌីជីថល ក៏ដូចជាការចូលទៅក្នុងអាណាចក្រនៃសន្តិសុខជាតិតែប៉ុណ្ណោះ។ ចិនបានបញ្ជាក់ទៀតថា រឿងមួយនេះវាមិនមានអ្វីទៅប៉ះពាល់ដូចអ្វីដែលសមាជិកក្នុងតំបន់ឈូងសមុទ្របានព្រួយបារម្មណ៍នោះឡើយ។
