បន្ទាប់ពីមានលេចលឺនូវពាក្យចរចាមរ៉ាមជាច្រើនបាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra នឹងវិលត្រឡប់ស្រុកកំណើតវិញនាពេលខាងមុខនេះ ក្នុងនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បាននិយាយកាលពីថ្ងៃអង្គារថា ប្រសិនបើលោកស្រី Yingluck ពិតជាត្រឡប់មកវិញពិតមែននោះ ជំរើសសម្រាប់លោកស្រីគឺមានតែមួយគត់គឺការឃុំខ្លួនក្នុងពន្ធនាគារ។
គួររំឭកថា លោកស្រី Yingluck Shinawatra បានទទួលការកាត់ទោសរយៈពេលប្រាំឆ្នាំ ជុំវិញអំពើពុករលួយនៅក្នុងគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាល ហើយពេលនោះលោកស្រីបានធ្វើឲ្យរដ្ឋខាតបង់ប្រហែល 500 ពាន់លានបាត គឺកាលពីក្នុងខែសីហា ឆ្នាំ 2017 ។ ប៉ុន្តែចំពោះករណីនៅក្រោមបទប្បញ្ញត្តិថ្មី ការកាត់ទោសមួយចំនួនវាក៏ត្រូវបានគេកែរតម្រូវ ការកាត់សារជាថ្មីគឺបានតម្រូវឲ្យលោកស្រីក៏ត្រូវជាប់ពន្ធនាគារមិនលើសពី 4 ឆ្នាំនោះឡើយ ហើយការឃុំឃាំងថ្មីនេះ វាត្រូវបានអះអាងដោយអគ្គនាយក DoC គឺលោក Sahakarn Phetnarin។
បើយោងតាមការរៀបរាប់ពីលោករដ្ឋមន្ត្រីខាងលើ លោកបានលើកឡើងទៀតថា ការកែរតម្រូវថ្មីៗសម្រាប់ប្រទេសថៃ គឺយើងនៅតែអនុលោមតាមស្តង់ដារកែតម្រូវអន្តរជាតិដែលជាហេតុផលសម្រាប់ការបន្តគោលនយោបាយដដែល។ លោកបន្តទៀតថា បច្ចុប្បន្នដោយសារថវិការបស់រដ្ឋមានកំណត់ ទើបយើងអាចសាងសង់ពន្ធនាគារថ្មីបានតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យគុកនៅក្នុងប្រទេសថៃមានលក្ខណៈតូចចង្អៀត។
លោកបាននិយាយបន្ថែមទៀតថា បើយោងតាមការសិក្សាថ្មី ទិន្នន័យបានបង្ហាញថា អ្នកទោសដែលត្រូវបានអនុញ្ញាតឱ្យឃុំខ្លួននៅខាងក្រៅពន្ធនាគារ វាមានអត្រាទាបជាងអ្នកទោសដែលជាប់ពន្ធនាគារពេញលេញទៅទៀត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តទាំងអស់គឺយើងពឹងផ្អែកទៅលើមូលដ្ឋានច្បាប់ជាចម្បង។
