បុគ្គលិករបស់ក្រុមហ៊ុន Meta បានធ្វើការរិះគន់ជុំវិញការសម្រេចចិត្តរបស់លោក Mark Zuckerberg បន្ទាប់ពី នាយកប្រតិបត្តិរូបនេះបានកែប្រែច្បាប់មួយចំនួន ក៏ដូចជាការបន្ថែមសមាជិកថ្មីទៅក្នុងក្រុមប្រឹក្សាភិបាល។
វត្តមានរបស់នាយកប្រតិបត្តិ UFC គឺលោក Dana White ដែលគេស្គាល់ថាគាត់គឺជាមិត្តដ៏យូរលង់ណាស់មកហើយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក Donald Trump វាបានធ្វើឲ្យបុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន Meta សម្តែងការមិនពេញចិត្តប៉ុណ្ណោះទេ តែពួកគេក៏មិនគាំទ្រឲ្យលោក Mark Zuckerberg អនុវត្តគោលការណ៍ណាមួយរបស់ខ្លួនដែលមានលក្ខណៈមិនច្បាស់លាស់នោះដែរ។
ដើម្បីជ្រៀតចូលទៅក្នុងឆាកនយោបាយ យើងបានសង្កេតឃើញថា មហាលសេដ្ឋីរូបនេះបានផ្តើមចេញពីការចំណាយជាទឹកប្រាក់ប្រមាណ 1 លានដុល្លារដល់ការសម្ពោធពិធីកាន់តំណែងជាផ្លូវការដំបូងរបស់លោក Trump ។
បើយោងតាមបុគ្គរបស់ Meta ម្នាក់បានិយាយប្រាប់ CNBC ថា ការដកការរឹតបន្តឹងលើគោលការណ៍មួយចំនួននាពេលនេះ វាដោយសារតែប្រធានក្រុមហ៊ុនខាងលើចង់ផ្តោតទៅលើតែការសម្របខ្លួនតែប៉ុណ្ណោះ ហើយវាក៏ជាហេតុផលនយោបាយផងដែរ។
CNBC បានសរសេរទៀតថា ការចាប់យកក្រុមហ៊ុន Meta គឺក៏ព្រោះតែវាជាក្រុមហ៊ុនដែល បានគ្រប់គ្រងលើប្រព័ន្ធសង្គមដែលលេចធ្លោជាងគេ ជាមួយនឹងអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅលើវេទិការបស់ខ្លួនទូទាំងពិភពលោក ហេតុដូច្នេះហើយទើប លោក Zuckerbergបានក្លាយទៅជាគោលដៅរបស់លោក Trump។
តែបើទោះជាយ៉ាងនេះក្តី បើយោងតាមការរៀបរាប់ពីលោក Zuckerberg បាននិយាយថា “រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហេតុដូច្នេះហើយទើបលោក បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់គាត់ថា Meta នឹងធ្វើការកែរសម្រួលច្បាប់នៃការសម្របសម្រួលមាតិកាថ្មីដែលមានលក្ខណៈបន្ធូរបន្ថយនៅលើ Facebook, Instagram និង Threads ។
