បើទោះជាក្រុមហ៊ុន Apple បានរវិនិយោគជាទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារក្នុងប្រទេស ឥណ្ឌូនេស៊ីក៏ដោយ តែចំពោះការហាមប្រាមមិនឲ្យលក់iPhone 16 គឺនៅតែអនុវត្តន៍

រដ្ឋមន្ត្រីឧស្សាហកម្មរបស់ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Apple នៅតែមិនអាចលក់ iPhone 16 របស់ខ្លួននៅក្នុងប្រទេសមួយនេះបានជាដាច់ខាត បើទោះបីជាពួកយើងមានកិច្ចព្រមព្រៀងក្នុងការសាងសង់រោងចក្រផលិតក្នុងស្រុករួចហើយក៏ដោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

ការមិនគោរពតាមច្បាប់មាតិការបស់ឥណ្ឌូនេស៊ី មានន័យថាអ្នកមិនមានសិទ្ធក្នុងដាក់លក់ ឬធ្វើអាជីវកម្មណាមួយឡើយ។ ការឆ្លើយតបនេះ គឺរដ្ឋមន្ត្រីខាងលើចង់បញ្ជាក់ឲ្យក្រុមហ៊ុន Apple បានដឹងថា ក្រុមការងាររបស់លោកកាលពីឆ្នាំមុន បាននិយាយរួចមកហើយថា  iPhone 16 និងមិនអាចចរាចរណ៍ក្នុងទឹកដីឥណ្ឌូនេស៊ីបាននោះទេ ប្រសិនបើភាគីក្រុមហ៊ុន Apple មិនអាចបំពេញតាមតម្រូវការដែលរដ្ឋាភិបាលខ្លួនចង់បាននោះ។

គួរបញ្ជាក់ការលើកឡើងនេះ គឺកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រី Agus Gumiwang Kartassmita បានធ្វើកិច្ចព្រមព្រៀងមួយ ជាមួយនិងលោក Tim Cook ដើម្បីសាងសង់រោងចក្រលើទឹកដីឥណ្ឌូនេស៊ីដែលមានតម្លៃប្រមាណជា 1 ពាន់លានដុល្លារអាមេរិក ហើយរោងចក្រនេះទៀតសោតនឹងចាប់ផ្តើមប្រតិបត្តិការយ៉ាងយូបំផុតនៅឆ្នាំក្រោយ។

យ៉ាងណាមិញ ប្រសិនបើយើងគិតទៅលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន Apple ចំពោះប្រជាជនប្រមាណ280 លាននាក់នោះ វាក៏ហាក់ដូចជាមិនមែនជាគោលដៅទីផ្សារបស់ក្រុមហ៊ុនយក្សមួយនេះប៉ុន្មានឡើយ។

តែបើទោះជាយ៉ាងនេះក្តី សម្រាប់ការសាងសង់រោងចក្រនៅលើកោះ Batam នៃប្រទេសឥណ្ឌូនេស៊ី វាត្រូវបានយើងមើលឃើញថា ក៏ព្រោះតែតំបន់មួយនោះវាមានទីតាំងនៅជិតប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលមានក្រុមហ៊ុនផលិតទូរស័ព្ទដែលជាគូប្រជែងជាច្រើនបានជ្រើសរើសការសាងសង់រោងចក្រនៅទីនោះ ដែលមានដូចជា Samsung និង Xiaomi ជាដើម។

 ជាសរុបចំពោះការហាមឃាត់ iPhone 16 មិនឲ្យចរាចរណ៍ គឺលោក ​​Agus គ្រាន់តែទាមទាឲ្យក្រុមហ៊ុន Apple សម្របទៅតាមតម្រូវការ និងការទាមទាពីរដ្ឋាភិបាលខ្លួន។ ក្នុងនោះផងដែរ លោកAgus ក៏បានបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃជាមួយនឹងអនុប្រធានផ្នែកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Apple លោក Nick Ammann ក្នុងសប្តាហ៍នេះដើម្បីពន្លឿននៅភាពរាំងស្ទះខាងលើឲ្យកាន់តែឆាប់រហ័ស ពោលឲ្យបានការដាក់លក់ iPhone 17 ។

scroll to top