ទីផ្សាភាគហ៊ុនរបស់ឥណ្ឌាបានធ្លាក់ចុះ នៅខែបើកទំព័រនៃឆ្នាំ 2025

ការចាប់ផ្តើមនៃឆ្នាំ 2025 វាបានបង្ហាញថា ទីផ្សារភាគហ៊ុននៅក្នុងប្រទេសឥណ្ឌាហាក់ដូចជាមិនសូវជាអំណោយផលប៉ុន្មាននោះទេ ម្ល៉ោះហើយទើបរឿងមួយនេះត្រូវបានគេចាត់ទុកថា ជារឿងដ៏គួរឲ្យភ័យខ្លាចរបស់រដ្ឋាភិបាល ព្រោះតែវាជាមូលហេតុដែលនាំឲ្យមានការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ប្រជាជន។

តាមដានយើងតាមរយៈ Telegram CPN Daily

កាលពីពេលថ្មីៗនេះ ខាងInside India បានធ្វើការប៉ាន់ប្រមាណថា វិនិយោគិននៅក្នុងប្រទេសឥណ្ឌនឹងវាយតម្លៃឡើងវិញចំពោះចំនួនបុក្គលិក ជាពិសេសគឺលើមុខតំណែង។

តើមានរឿងអ្វីខ្លះបានកើតឡើងលើអ្នកវិនិយោគ ក្នុងប្រទេសឥណ្ឌា?

Inside India បានសរសេរថា ធនាគារវិនិយោគបានទម្លាក់ចំណាត់ថ្នាក់ភាគហ៊ុនរបស់ឥណ្ឌាកាលពីដើមសប្តាហ៍ ហើយវាក៏រឿងដំបូងហើយដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ តាម​ពិត​ទៅស្ថានភាពទីផ្សារបស់ឥណ្ឌា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺវាបានចូលទៅក្នុងបន្ទាត់​ក្រហមរួចទៅហើយ ដោយគ្រាន់តែរឿងមួយនេះ វាមិនត្រូវបានគេលើកយកមកលាតត្រដាង។ តែបើទោះ​ជា​យ៉ាង​នេះក្តី ក្នុងនោះមានអ្នកវិភាគជាច្រើនបានមើលឃើញរួចទៅហើយថា ឆ្នាំថ្មីនេះអតិផរណានិងកើនឡើង ខណៈដែលក្រុមហ៊ុនស្ទើរតែទាំងអស់បានបន្តធ្លាក់ចំណូល។

គួររំលឹកថា រដ្ឋាភិបាលឥណ្ឌាបានរំពឹងទុកថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងប្រមាណ 6.4% ក្នុងឆ្នាំសារពើពន្ធ 2024-2025 ។ តែទន្ទឹមនឹងនោះខាងការិយាល័យស្ថិតិជាតិឥណ្ឌាបានផ្តល់ការព្យាករណ៍ជាមុនជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារថាជាការធ្លាក់ចុះក្នុងកម្រិតមួយដែលទាបបំផុតដោយគិតចាប់តាំងពីឆ្នាំ 2020 មក គឺនៅពេលដែលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះច្រើនជាង 5%។

ដើម្បីឲ្យក្តីរំពឹងរបស់ថ្នាក់ដឹកនាំទទួលបាននៅជោគជ័យ មានមន្ត្រីជាន់ខ្ពស់ជាច្រើនបានលើកហេតុផលថា ឥណ្ឌាគួរតែជំរុញការនាំចេញឲ្យបានច្រើនជាងបច្ចុប្បន្ន។ បើយោងតាមការរៀបរាប់ពីមន្ត្រីម្នាក់ដែលធ្វើការក្នុងជួររដ្ឋាភិបាលលោកបានប្រាប់ CNBC-TV18 ថា ក្រសួងពាណិជ្ជកម្មឥណ្ឌាបានស្នើឱ្យផ្នែកបេសកកម្មឥណ្ឌា បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតទីផ្សារ និងកំណត់ឱកាសនាំចេញដែលប្រកបដោយប្រសិទ្ធភាពថែមទៀតផង។

ប្រភពមួយនេះបានឲ្យដឹងទៀតថា ដើម្បីកែប្រែស្ថានាការ ប្រទេសឥណ្ឌាត្រូវតែក្លាយជា ”ម៉ាស៊ីនផ្សំនៃការចែកចាយទៅក្រៅប្រទេស” ។ ប្រសិនបើឥណ្ឌាមិនអាចដោះស្រាយបញ្ហាខាងលើ ចំណាប់អារម្មណ៍របស់វិនិយោគិនទៅលើប្រទេសឥណ្ឌានិងកាន់តែចុះ។ ពោលគឺពបន្តបានធ្លាក់ចុះខ្លាំងជាងគេគឺនៅចុងឆ្នាំ 2024 ហើយកក្តាចម្បងដែលជំរុញឲ្យពួកគេទាំងនោះដកខ្លួន វាដោយសារតែការថយចុះនៃតម្លៃភាគហ៊ុនរបស់ឥណ្ឌា។

គួរបញ្ជាក់ថា បើយោងតាមអ្នកជំនាញរបស់ CNBC ពួកគេបានរកឃើញថាហេតុផលចម្បងដែលនាំឲ្យភាគហ៊ុនឥណ្ឌាបានចាប់ផ្តើមធ្លាក់ចុះ គឺនៅពេលដែលក្រុមអ្នកវិនិយោគបានសម្រុកដកខ្លួនចេញពីឥណ្ឌាខ្លាំងជាងគេគឺនៅចុងឆ្នាំ 2024 គឺនៅពេលដែលរដ្ឋាភិបាលឥណ្ឌាបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធច្រើន ហើយវាក៏ជាមូលហេតុដែលនាំឲ្យតម្លៃនៃមូលបត្របំណុលរបស់រាជរដ្ឋាភិបាលបានធ្លាក់ចុះក្នុងរយៈពេល 10 ឆ្នាំចុងក្រោយ រហូតមកទល់ពេលនេះ។

scroll to top