តំបន់ធ្លាក់ព្រិល និងទឹកកកនៅក្នុងប្រទេសចិន វាត្រូវបានគេចាត់ទុកថា ជាអណ្តូងរ៉ែមាស

រដ្ឋាភិបាលរបស់ប្រទេសចិនបានដាក់ចេញនូវផែនការមួយ ដោយលើកយកកីឡារដូវរងាមកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួរកាលពីចុងឆ្នាំ ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ថ្នាក់ដឹកនាំប្រទេសចិនបានរំពឹងទុកថា ខ្លួននិងប្រមូលប្រាក់ពីវិស័យទេសចរណ៍យ៉ាងតិច 1 ពាន់ពាន់លានយន់ក្នុងឆ្នាំ 2025។ ការពោលបែបនេះ គឺបានកើតឡើងបន្ទាប់ពីក្រសួងទេសចរណ៍បានប្រកាសថា វិស័យឧស្សាហកម្មគ្មានផ្សែងក្នុងឆ្នាំ 2024 បានរកចំណូលជូនជាតិច្រើនជាង 970 ពាន់លានយន់(133 ពាន់លានដុល្លារ)ទៅទៀត។

ខាងក្រសួងទេសចរណ៍បានព្យាករណ៍ទុកទៀតថា កំណើននៃភ្ញៀវទេសចរណ៍និងធ្វើឲ្យវិស័យមួយនេះមានកំណើនយ៉ាងតិច 1.2 ពាន់ពាន់លានយន់នៅឆ្នាំ 2027 និង 1.5 ពាន់ពាន់លានយន់នៅឆ្នាំ 2030។

គួរបញ្ជាក់ថា ចំនួនអ្នកទេសចរណ៍នៅក្នុងប្រទេសចិនបានស្ទុះឡើងបំផុត នៅពេលដែលរដូវរងារបានមកដល់។ ការចាប់អារម្មណ៍ទៅលើការស្គីលើទឹកកកបានក្លាយទៅជារឿងមួយដ៏ពេញនិយមបំផុតសម្រាប់អ្នកបានទៅដល់ទីនោះ។

យ៉ាងណាមិញ នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសចិន វាតែងតែមានព្រិលធ្លាក់គួរឲ្យចាប់អារម្មណ៍ ហើយតំបន់មួយនេះផងដែរ វាបានក្លាយទៅជាទីតាំងសម្រាប់លេងកីឡានារដូវរងារចាប់តាំងពីមានព្រឹត្តិការណ៍កីឡាអូឡាំពិកសម្រាប់រដូវរងារចាប់តាំងពីឆ្នាំ 2022 មកម្ល៉េះ។ ការបង្ហាញនូវកីឡាប្លែកៗជាច្រើននៅពេលមានព្រិលធ្លាក់ វាមិនត្រឹមតែអង្រួនចិត្តរបស់យុវជនប៉ុណ្ណោះទេ តែសូម្បីតែមនុស្សវ័យចំណាស់ក៏មានបំណងចង់ស្គាល់រសជាតិនៃការជិៈស្គីទឹកកក ខណៈដែលមានព្រិលធ្លាក់នេះដែរ។

កីឡារដូវរងាមិនត្រឹមអាចជួយឲ្យប្រទេសចិនកើនប្រាក់ចំណូលពីអ្នកទេសចរណ៍ប៉ុណ្ណោះទេ តែវាក៏បានជួយឲ្យខាងវិស័យឧស្សាហកម្មមានការរីកចម្រើនដូចគ្នា។ រដូវត្រជាក់មួយនេះបានធ្វើឲ្យប្រជាជនជាច្រើនទទួលបានចំណូលពីការលក់ អាវរងា សម្ភារៈសម្រាប់លេងកីឡាដែលមានដូចជាៈ ក្តាស្គីទឹកកក និងឧបករណ៍វាយកូនគោលលើទឹកកកជាដើម។

បើយោងទៅតាមការរៀបរាប់ពីលោក Yan Yan សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានជីងបាននិយាយថា “សេដ្ឋកិច្ចចិននារដូវទឹកកកនិងព្រិល វាគឺជាអណ្តូងរ៉ែមាសដ៏ធំបំផុតរបស់ចិន” ។ “ភាពជោគជ័យស្ថិតនៅលើការដឹកនាំមួយដែលចេះបង្កើតគុណសម្បត្តិ ដោយអមជាមួយនឹងអ្វីដែលប្លែក ហើយទាន់សម័យ អ្វីទាំងអស់នេះហើយ វាគឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់ស្គាល់។

scroll to top