ក្នុងចន្លោះឆ្នាំ 2023 និង 2024 ក្រុមហ៊ុនផលិតរថយន្តចិនបានបង្កើនចំណែកទីផ្សាររបស់ខ្លួននៅ UAE ច្រើនជាង 86 ភាគរយទៅទៀត នេះបើយោងតាមក្រុមប្រឹក្សារថយន្តមជ្ឈិមបូព៌ា។
បើយោងតាមការរៀបរាប់ពីអ្នកនិពន្ធរបស់ AGBI លោក Imthishan Giado លោកបានសរសរថា ដោយយោងតាមការចែករំលែកដែលក្រុមអ្នកភិវឌ្ឍខាងផ្នែកឧស្សាហកម្មរបស់ចិន ពួកគេបាននិយាយថា ក្រុមការងាររបស់ពួកគេគឺពិតជាប្រឹងប្រែងណាមក្នុងព្យាយាម និងស្វែងយល់ពីចំណុចខ្វះខាតផលិតផលខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺដើម្បីយកវាមកកែលម្អនៅកក្តាដែលបណ្តាលឲ្យមានភាពរាំងស្ទះនៃការលក់រថយន្តចិនក្នុងតំបន់ឈូងសមុទ្រ ហើយជាពិសេសជាងគេនោះ គឺឌូបៃ។
ការសម្ភាសមួយដែលធ្វើឡើយដោយក្រុមអ្នកយកព័ត៌មានរបស់ AGBI ជាមួយនិងអ្នកតំណាងឲ្យក្រុមហ៊ុនផលិតរថយន្តជនជាតិចិន ពួកគេបានលើកឡើងថា។ មុននឹងឈានដល់ការលក់ ក្រុមអ្នកជំនាញខាងផ្នែកអេឡិចត្រូនិចរបស់ចិន តែងតែចោទជាសំនួរសួរខ្លួនឯងថាៈ តើរថយន្តចិនអាចធន់បានយូរប៉ុណ្ណាបើធៀបនឹងឡានរបស់ជប៉ុន ព្រោះថា កេរ្តិ៍ឈ្មោះរបស់ប្រទេសមួយនេះវាបានចាក់គ្រិះទៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាយូយាណាស់មកហើយ។ ចំពោះសំនួរមួយទៀតដែលយើងតែងតែសួរទៅកាន់អ្នកធ្វើទីផ្សា គឺយើងតែងសួរថា អ្វីដែលជាតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ ព្រោះថាថ្នត់គំនិចរបស់មនុស្សរមែងមានការផ្លាស់ប្តូរ ប្រសិនបើរបស់ថ្មីមួយនេះល្អទាំងតម្លៃ និងគុណភាព ម្យ៉ាងទៀតវាក៏មានការធានាថែមទៀតផង។
ភាពជោគជ័យរបស់រថយន្តចិនដំបូងគេដែលលក់ចេញក្នុងទឹកដី អារ៉ាប់រួមនោះគឺតម្លៃរបស់វា។ ការលក់ក្នុងតម្លៃមួយដ៏សមរម្យ បូករួមទាំងការធាមួយយ៉ាងច្បាស់លាស់ ប្រទេសចិនបានមើលឃើញថា បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចនៅមិនទាន់មានភាពនឹងនរនោះទេ។ យ៉ាងណាមិញ ការកាត់បន្ថយចំណាយវាគឺរឿងចម្បងដែលមនុស្សជាច្រើននៅក្នុងពិភពត្រូវតែអនុវត្តន៍។ តែទន្ទឹមនឹងនោះ ការកាត់បន្ថយចំណាយវាមិនមែនមានន័យថា ពួកគេនឹងបញ្ឈប់ការចាយវាយទាំងស្រុងនោះទេ។
ដើម្បីជំរុញឲ្យមានតម្រូវការ យើងគប្បីត្រូវតែស្គាល់ពីចំនុចខ្សោយរបស់គូរប្រកួតប្រជែង។ ការលក់ផលិតផលមួយដែលមានតម្លៃទាប អ្នកត្រូវប្រាកដថា វាមិនមែនជាទំនិញដែលគ្មានគុណភាពនោះឡើយ ភាពបត់បែនខ្ពស់របស់ក្រុមហ៊ុនចិន គឺបានរកឃើញថា បច្ចុប្បន្នមានអ្នកទិញរថយន្តជាច្រើន រមែងសួររកនូវការរធានារយៈពេលវែង។ ប្រសិនបើយើងគ្មានវា នោះនឹងគ្មាននរណាម្នាក់ទុករថយន្តរបស់យើងនោះទេ អ្នកត្រូវចាំថា ដើម្បីឈរនៅលើទីផ្សាឱ្យបានយូរអង្វែង អ្នកគប្បីផ្សព្វផ្សាយនូវអ្វីដែលជាការពិត ហើយភាពពិតប្រាកដប្រជារបស់អ្នកនេះហើយ វាគឺជាមូលហេតុចម្បងមួយដែលនាំឲ្យផលិតផលរបស់ប្រទេសចិនអាចយកឈ្នះគូរប្រជែងនៅក្នុងឌូបៃ។
