ក្រុមហ៊ុនក្រៅប្រទេសចំនួន 539 ពង្រីកនៅក្នុង ទីក្រុងហុងកុង

ក្រុមហ៊ុន Invest Hong Kong (InvestHK) បានប្រកាសថា កាលពីឆ្នាំ 2024 ក្រុមហ៊ុននៅក្រៅប្រទេស និងចិនដីគោកយ៉ាងតិចចំនួន 539 បានបង្កើត និងពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីក្រុងហុងកុង ដែលជាចំនួនមួយកើនឡើងប្រមាណជា 41% បើធៀបនឹងឆ្នាំមុន។

តាមដានយើងតាមរយៈ Telegram CPN Daily

យ៉ាងណាមិញ ប្រសិនបើយើងនិយាយជាចំនួនទឹកប្រាក់សរុបដែលហុងកុងទទួលបានមកពីក្រុមអ្នកវិនិយោគវិញ គឺប្រមាណជា 67.7 ពាន់លានដុល្លា។ InvestHK បានិយាយទៀតថា ក្រុមហ៊ុនទាំង 539 អស់ខាងលើ ក៏បានយល់ព្រមបង្កើតការងារថ្មីសម្រាប់ប្រជាជនហុងកុងយ៉ាងតិចក៏ 6,864 នាក់ដែរ ដែលជាចំនួនកើនឡើងខ្ពស់បំផុតគឺស្មើរនឹង 67% បើធៀបនឹងឆ្នាំដដែល។

គួរបញ្ជាក់ថា កក្តាដែលជម្រុញឲ្យទីក្រុងហុងកុងក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញនោះ គឺដោយសារតែ ទីក្រុងមួយនេះពោពេញទៅដោយភាពច្នៃប្រឌិត ការដើរទាន់បច្ចេកវិទ្យា សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា fintech ការិយាល័យគ្រួសារ ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកម្មអាជីវកម្មផ្សេងៗជាច្រើនទៀត រហូតធ្វើឲ្យហុងកុងបានក្លាយទៅជាប្រភពដែលមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

InvestHK បាននិយាយបន្តថា ខ្លួននឹងផ្តោតលើការទាក់ទាញការវិនិយោគប្រកបដោយគុណភាពនៅក្នុងផ្នែកដូចជា ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងរតនាគារ និងទីស្នាក់ការកណ្តាលគ្រប់គ្រងក្នុងតំបន់ ដើម្បីស្របទៅតាមផែនការលើកកម្ពស់ខាងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជាបច្ចេកវិទ្យា និងឧស្សាហកម្មវប្បធម៌។

គួរបញ្ជាក់ថា InvestHK គឺជានាយកដ្ឋានរបស់ រដ្ឋាភិបាលហុងកុង (SAR) ដែលទទួលខុសត្រូវលើ ការវិនិយោគផ្ទាល់ពីបរទេស និងដើម្បីគាំទ្រដល់អាជីវកម្មនៅក្រៅប្រទេសក្នុងការបង្កើត និងពង្រីកនៅក្នុងទីក្រុងហុងកុង ។ (Hong Kong Business News 22 Jan 2025)

scroll to top