តាមរយៈទីក្រុងហុងកុង៖ នាវាចម្បាំងដែលមកពីប្រទេសអ៊ីរ៉ង់ ចិន និងរុស្ស៊ីបានជួបជុំគ្នានៅតំបន់ឈូងសមុទ្រអូម៉ង់កាលពីថ្ងៃចន្ទ ដើម្បីធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយប្រចាំឆ្នាំ។ បើយោងតាមការចុះផ្សាយពី CNN នៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2024 បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បាននិយាយថា សមយុទ្ធខាងលើនេះវាត្រូវបានគេឲ្យឈ្មោះថា សមយុទ្ធ “Security Belt-2025” ដែលជារឿយៗប្រទេសរបស់ពួកគេទាំងបីតែងតែធ្វើឡើងនៅជិតកំពង់ផែ Chabahar ក្នុងប្រទេសអ៊ីរ៉ង់ ម្យ៉ាងទៀត ការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាលើកនេះ វាក៏ជាលើកទីប្រាំហើយដែរ គឺចាប់តាំងពីឆ្នាំ 2019 មកម្ល៉េះ។
យ៉ាងណាមិញ បើយោងតាមអ្នកវិភាគជាច្រើនបានមើលឃើញថា សមយុទ្ធនេះវាគឺជាការបង្ហាញនៃភាពជាដៃគូដែលកំពុងតែកើនឡើងក្នុងចំណោមប្រទេសមហាអំណាចផ្តាច់ការទាំងបី ដើម្បីប្រជែងនឹងតំណែងក្នុងការគ្រប់គ្រងសណ្តាប់ពិភពលោក គឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump សម្តែងការគាំទ្រដល់ពួកលោកខាងលិច។
គួរបញ្ជាក់ថា បើទោះបីជាប្រទេសទាំងបីខាងលើនេះបានសម្តែងឲ្យពិភពលោកបានឃើញពីអាវុធទំនើបចុងក្រោយ និងថ្មីៗរបស់ពួកគេយ៉ាងណាក៏ដោយ តែទន្ទឹមនឹងនោះលោក Trump បាននិយាយប្រាប់ Fox News នៅលើយន្តហោះ Air Force One ថា លោក “មិនមានការព្រួយបារម្ភអ្វីទាំងអស់” ។ លោក Trump បាននិយាយបន្តទៀតថា “សហរដ្ឋអាមេរិកគឺជាប្រទេសមហាលអំណាចមួយដែលខ្លាំងជាងពួកគេស្រាប់ទៅហើយ កុំថាឡើយឥទ្ធិពលនៅក្នុងពិភពលោក។
