តម្លៃរបស់មាសកាន់តែកើនឡើង ស្របពេលដែលឌូបៃកាន់តែបង្កើនការនាំចូល

មាសបានឡើងថ្លៃក្នុងកម្រឹតមួយដែលខ្ពស់បំផុត ដោយបច្ចុប្បន្នមាសគឺមានតម្លៃច្រើនជាង 3,000 ដុល្លារទៅទៀតក្នុងមួយអោន។ ប្រសិនបើយើងក្រឡេកទៅមើលទីផ្សារហ៊ុន New York Commodity Exchange កាលពីថ្ងៃសុក្រវិញ តម្លៃរបស់មាសបានឈានទៅដល់ $3,022 ឯណោះក្នុងមួយអោន នេះបើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2025។
អារ៉ាប់រួម(UAE) បាននាំចូលមាសពីប្រទេសស្វីសកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺក្នុងខែកុម្ភៈ ហើយការនាំចូលដ៏ច្រើនលើសលប់នេះផងដែរ វាត្រូវបាន AGBI បានចុះផ្សាយទៀតថា ដោយសារតែក្រុមអ្នកវិនិយោគនៅក្នុងប្រទេសមួយនេះបានងាកទៅរកទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាព ហើយក៏ជាទ្រព្យចល័តមួយដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពនឹងនរ។
បើយោងតាមទិន្នន័យគយរបស់ប្រទេសស្វីសបានបង្ហាញថា មាសប្រមាណ 3,465 គីឡូក្រាមត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួមកាលពីក្នុងខែកុម្ភៈ នេះគឺជាតួរលេខមួយដែលខ្ពស់បំផុត ឬស្មើនិង ពីរដងឯណោះ ប្រសិនបើយើងធៀបនិងមករា។
ប្រភពខាងលើបាននិយាយទៀតថា ការកើនឥតឈប់ឈរនេះ វាត្រូវបានគេដឹងទៀតថា ក្នុងនោះដោយសារតែខាងធនាគារកណ្តាលរបស់អេមីរ៉ាតអារ៉ាប់រួមក៏កំពុងតែបន្ថែមប្រាក់បម្រុងជាមាសបន្តទៀត ដើម្បីឲ្យស្របតាមនិន្នាការសកលលោក និងដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល។
យើងខ្ញុំសូមបញ្ជាក់ថា ប្រទេសស្វីសគឺជាអ្នកនិយមស្តុកមាសដ៏ធំបំផុតមួយនៅក្នុងទីផ្សារមាសពិភពលោក មិនត្រឹមតែប៉ុណ្ណោះប្រទេសមួយនេះក៏មានសេវាកម្មដឹកជញ្ជូនមាស ដែលធំបំផុតរបស់ពិភពលោកផងដែរ ។

តាមដានយើងតាមរយៈ Telegram CPN Daily
scroll to top