ជប៉ុន បង្កើតផែនទីដើម្បីព្យាករណ៍ពីទឹកជំនន់សម្រាប់ប្រទេសថៃ និងប្រទេសជិតខាង
ប្រទេសជប៉ុនមានគម្រោងចង់បង្កើតផែនទីព្យាករណ៍ទឹកជំនន់ដែលអាចកើតឡើងភ្លាមៗនៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី កម្ពុជា និងវៀតណាម គឺដើម្បីជួយកាត់បន្ថយការខូចខាតនានា ដែលបណ្តាលមកពីគ្រោះមហន្តរាយទាក់ទងនឹងទឹកជំនន់ដោយសារទឹកភ្លៀង ឬបាតុភូតផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តន៍កាលពីថ្ងៃទី…