Billboard Hot 100 គឺជាតារាងកំណត់ត្រាស្តង់ដារឧស្សាហកម្មតន្ត្រីនៅសហរដ្ឋអាមេរិកសម្រាប់បទចម្រៀងដែលត្រូវបានបោះពុម្ពផ្សាយរៀងរាល់សប្តាហ៍ដោយទស្សនាវដ្តី Billboard ។
នៅក្នុងនោះផងដែរយើងសង្កេតឃើញថាតារា K-pop ថ្មី Fifty Fifty បានជាប់ចំណាត់ថ្នាក់លេខ 50 ក្នុងសប្តាហ៍ទី 5 របស់ខ្លួននៅលើតារាងបទចម្រៀង Billboard Hot 100 ជាមួយនឹងបទចម្រៀងថ្មី “Cupid” ។
យោងតាមតារាងចុងក្រោយដែលបានបង្ហាញកាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) “Cupid” បានកើនឡើងចំនួន 10 គឺ ពីលេខ 60 កាលពីសប្តាហ៍មុន។ ក្រុមនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាងនៅលេខ 100 កាលពីថ្ងៃទី 28 ខែមីនា ដែលបានក្លាយជាក្រុមលឿនបំផុតដើម្បីចូលក្នុងតារាងបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅក្នុងខែវិច្ឆិកា។ ចាប់តាំងពីពេលនោះមកក្រុមថ្មីមួយគឺមានសន្ទុះគួរឲ្យកត់សម្គាល់គឺនៅលេខរៀងទី 94, 85 និង 60 ហើយឥឡូវនេះឈាមទៅដល់លេខ 50ទៀតផង ។ ថ្មីៗនេះក្រុម Fifty Fifty បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន Warner Records ដែលជាស្លាកកំណត់ត្រាដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងកិច្ចព្រមព្រៀងមួយដែលរំពឹងថានឹងបើកផ្លូវសម្រាប់ការឈានជើងចូលទៅក្នុងទីផ្សារអាមេរិកខាងជើង។
ចំណែកឯ Jimin សមាជិកក្រុមកំពូល K-pop BTS បានជាប់ចំណាត់ថ្នាក់លេខ 58 នៅលើតារាងអាល់ប៊ុម Billboard 200 ជាមួយនឹងអាល់ប៊ុមទោលដំបូងរបស់គាត់ “Face” និងលេខ 85 នៅលើ Hot 100 ជាមួយនឹងបទ “Like Crazy” ដែលជាបទសំខាន់ពីអាល់ប៊ុមក្នុង សប្តាហ៍នេះ។