បុរស​ដែល​គប់​ដុំ​ឥដ្ឋ​លើ​ឈុត​រឿង​ភាគ​ថ្មី​របស់ Park Eun-bin ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្កររបួសស្នាម

តារាស្រីវ័យ 31​ឆ្នាំ Park Eun-bin ដែលមហាលជនបានស្គាល់រូបនាងនៅក្នុងរឿងភាគដំបូងរបស់ទូរទស្សន៍ Hello, My Twenties!, The King’s Love (2021) និងរឿង មេធាវីសាមញ្ញ Woo (2022)។

តាមដានយើងតាមរយៈ Telegram CPN Daily

ហើយនៅពេលថ្មីៗនេះតារាស្រីរូបនេះកំពុងសម្តែងនៅរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា (noisy filming) ជុំវិញការថតរបស់ Park Eun Bin ត្រូវបានរំខានដោយបុរសម្នាក់។ បើយោងតាមសារព័ត៌មានក្នុងស្រុក TheKoreaTimes បានឲ្យដឹងថាក្នុកំឡុងពេលថតនោះត្រូវបានបុរសម្នាក់គប់ដុំឥដ្ឋដាក់បុគ្គលិកដែលកំពុងធ្វើការនៅទីនោះ។

បុរស​វ័យ​៤០ឆ្នាំ​រូបនេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម បើតាមរបាយការណ៍បានឲ្យដឹងថា បុរសរូបនោះបានបង្ហាញខ្លួននៅឈុតមួយនៃរឿងភាគថ្មីដែលសម្តែងដោយ Park Eun-bin ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ហើយឈុតដែលត្រូវសម្តែងគឺធ្វើការថតនៅវេលាម៉ោង 3 ទៀបភ្លឺ នាថ្ងៃទី 26 ខែមេសាក្នុងសង្កាត់ Changsin-dong នៃទីក្រុងសេអ៊ូល។

បុរស​នោះ​បានរៀបរាប់​ប្រាប់​ប៉ូលិស​ថា គាត់​មាន​ការ​តក់ស្លុត​ដោយសារ​ភ្លើង​ភ្លឺ និង​សំឡេង​រំខាន​ពី​កន្លែង​ថត ទើបរូបលោកសម្រេចចិត្តគប់ដុំថ្មទៅទីនោះ។ បច្ចុប្បន្នមន្ត្រី​អនុវត្ត​ច្បាប់​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លម្អិត​ជុំវិញ​ហេតុការណ៍​នេះ​។ ជាសំណាងល្អ ដែលបុគ្គលិក​ស្រីរង​របួសរូបនោះ ពុំ​មាន​របួសប៉ះពាល់ដល់​អាយុ​ជីវិត​ ។ ក្រុមហ៊ុន​ផលិត​រឿង​ភាគ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ​ខ្លួន​នឹងបន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ឧប្បត្តិហេតុដែល​ស្រដៀង​គ្នា​នេះ និង​មិន​ឱ្យ​កើត​ឡើង​ម្តង​ទៀត​នៅ​ពេល​អនាគតជាដាច់ខាត។

Reporter:
scroll to top