Lee Sung-min សមាជិកក្រុមចម្រៀងបុរស K-pop Super Junior កំពុងសម្លឹងមើលការកំណត់ខ្លួនឯងឡើងវិញនៅថ្ងៃទី 10 ខែឧសភាខាងមុខនេះ។ ការបង្ហាញខ្លួនរបស់លោកនៅពេលនេះគឺជាការច្រៀងនៅចម្រៀងទោល ក្រោមចំណងជើងថា “Lovesick” បែបចង្វាក់ Trot ដែលជាប្រភេទនៃការពេញនិយមបំផុតរបស់កូរ៉េ។
Trot គឺជាតន្ត្រីដែលគេប្រើប្រាស់ចង្វាក់ដដែលៗ អមជាមួយនិងការបញ្ចេញសំឡេងដែលមានលក្ខណៈស្រែកបន្ទោលទៅតាមបទភ្លេង។ បទចម្រៀងថ្មីមួយនេះនឹងត្រូវបានចេញផ្សាយនៅម៉ោង 6 ល្ងាច នាថ្ងៃទី 10 ខែឧសភា នៅលើវេទិកា ស្ទ្រីមតន្ត្រីធំ។ លោក Lee Sung-min និងត្រូវបកស្រាយចម្រៀងពីរបទរួមបញ្ចូលគ្នាក្នុងពេលតែមួយ ដូចជាបទដែលមានចំណងជើងថា “Lovesick” និង “Aeri” ។
“Lovesick” គឺជាបទរាំបែបចង្វាក់បរទេស ដែលរួមបញ្ចូលគ្នានូវសំឡេងដ៏អស្ចារ្យនៃឧបករណ៍ brass instruments និងហ្គីតា អមជាមួយនឹងកុងហ្គា(ស្គរ) និងឧបករណ៍គោះផ្សេងៗទៀត។ ទំនុកច្រៀងគឺនិយាយអំពីស្នេហាដ៏ផ្អែមល្ហែមមួយ ដែលត្រូវបានសម្តែងដោយភាពវៃឆ្លាតអមជាមួយយនឹងការស្រែកបន្ទរនៅក្នុងបទចម្រៀងមួយបទនេះ។ ការច្រៀងចង្វាក់នេះគឺពិតជាគួរឲ្យទាក់ទាញនិងចងចាំនៅក្នុងចិត្តរបស់អ្នកស្តាប់ ហើយវាមិនត្រឹមតែមនុស្សជំនាន់មុនប៉ុណ្ណោះទេដែលចូលចិត្តស្តាប់តន្រ្តីប្រភេទនេះ។
Sungmin បានបង្កើតខ្លួនគាត់ជាសិល្បករទោលដ៏ជោគជ័យម្នាក់ ដោយលោកធ្លាប់ទទួលបាននូវមតិរិះគន់ជាវិជ្ជមានសម្រាប់ជួយដល់អាល់ប៊ុមតូចដំបូងរបស់គាត់ “Orgel” ដែលមានបទចម្រៀងដូចជាៈ “Goodnight, Summer” និង SM Station digital single “Day Dream” ជាដើម។ ថ្មីៗនេះ លោក Sungmin ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងកម្មវិធី Mr. Trot រដូវកាលទី 2 របស់ស្ថានីយ៍ទូរទស្សន៍ Chosun ។ នៅក្នុងកម្មវិធីនេះផងដែរ អ្នកគាំទ្របានលើកទឹកចិត្ត Sungmin ឱ្យបន្តអាជីពនៅក្នុងតន្ត្រី Trot នេះឲ្យទៅមុខទៀត ពីក្តីស្រលាញ់នៃអ្នកគាំទ្រ។