តារា​សម្ដែង Yoo Ah-in ត្រូវបាន​ប៉ូលីសសាកសួរ​ជុំវិញ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន

Yoo Ah-in គឺជាតារាសម្តែង ហើយក៏ជាអ្នកដឹកនាំការច្នៃប្រឌិត និងជាវិចិត្រករដែលល្បីឈ្មោះម្នាក់របស់ជនជាតិកូរ៉េខាងត្បូង។         គាត់ត្រូវបានគេស្គាល់ថាជាតួអង្គចម្រុះនៅក្នុងទូរទស្សន៍ និងខ្សែភាពយន្ត ដែលជារឿយៗគាត់តែងបង្ហាញខ្លួនជាតួអង្គដែលមានថាមពលដ៏សំខាន់ម្នាក់។ ហើយលោកគឺជាតារាសម្តែងមួយដែលទទួលបានពានរង្វាន់ជាច្រើន ទាំងរឿងសម្តែងក្នុងប្រទេស និងក្រៅប្រទេស។

តាមដានយើងតាមរយៈ Telegram CPN Daily

មកដល់បច្ចុប្បន្ននេះ សារព័ត៍មានក្នុងស្រុកមួយបាននិយាយថាតារាសម្តែង Yoo Ah-in បានបង្ហាញខ្លួននៅចំពោះមុខប៉ូលីសកាលពីព្រឹកថ្ងៃអង្គារ ដើម្បីការសាកសួរលោកជាលើកទីពីរជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ រឿងនេះបានកើតឡើងនៅប្រាំថ្ងៃបន្ទាប់ពីលោកបានលុបចោលការបង្ហាញខ្លួនតាមកាលវិភាគរបស់កម្មវិធីក្នុងស្រុកមួយកន្លងមក។


            តារាសម្តែងវ័យ 37 ឆ្នាំរូបនេះបានមកដល់ទីស្នាក់ការប៉ូលីសក្រុងសេអ៊ូលនៅម៉ោង 9 ព្រឹកដើម្បីធ្វើការសួរចម្លើយ ដោយរំពឹងថាការសាកសួរនឹងផ្តោតទៅលើប្រភេទ និងបរិមាណនៃគ្រឿងញៀនដែលលោកបានប្រើប្រាស់។ ព្រោះថាប្រភពនៃសារធាតុញៀន ជាច្រកមួយដែលឲ្យប៉ូលីសអាចស្វែងរកអ្នកដែលមានការពាក់ព័ន្ធ និងអ្នកសមគំនិតនៅក្នុងរឿងមួយនេះ។ តារា​សម្ដែងYoo Ah-in  ​រូប​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ព្រោះតែនៅ​ពេលនោះគឺមាន​អ្នក​សារព័ត៌មាន​ជាច្រើនបានសួរ​ថា៖តើ​លោក​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ឬ​យ៉ាង​ណា​។ 

            ដំបូងឡើយលោក Yoo គ្រោងនឹងបង្ហាញមុខនៅក្នុងកម្មវិធីមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ខណៈពេលដែលគាត់មកជិតដល់ តែក៏មានការកោះហៅពីភ្នាក់ងារប៉ូលីសនៅថ្ងៃនោះដូចគ្នាដែរ។ ទើបរូបលោកបានសម្រេចចិត្តលុបចោលការចូលរួមភ្លាមៗហើយត្រលប់ទៅផ្ទះវិញដោយនិយាយថាមានវត្តមានអ្នកសារព័ត៌មានច្រើនពេក។
            បន្ទាប់មកនៅព្រឹក​ថ្ងៃ​ច័ន្ទ ប៉ូលិស​បាន​ព្រមាន​​ចាប់​ខ្លួន​លោក Yoo ប្រសិន​បើ​គាត់នៅតែ​បដិសេធ​ការ​សាកសួរនេះបន្តទៀត។ Yoo កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការសង្ស័យនៃការប្រើប្រាស់ថ្នាំខុសច្បាប់ចំនួនប្រាំផ្សេងគ្នាសម្រាប់គោលបំណងដែលមិនមែនជាវេជ្ជបញ្ជា ការប្រើប្រាស់នោះមានដូចជា៖ propofol, កញ្ឆា, កូកាអ៊ីន, ketamine និង zolpidem ដែលជាថ្នាំងងុយគេង។ ក្រុមមន្ត្រីបាននិយាយថា ប៉ូលីសនឹងសម្រេចថាតើត្រូវស្នើសុំដីកាចាប់ខ្លួនលោក Yoo ដែរឬទេបន្ទាប់ពីបញ្ចប់ការសាកសួរ។

scroll to top