សមាជិក EXO 3 នាក់ ដាក់ពាក្យបណ្តឹងប្រឆាំងនឹង SM Entertainment

កាលពីថ្ងៃច័ន្ទមេធាវីរបស់ ក្រុមក្មេងប្រុស K-pop  Baekhyun  លោក Xiumin និង Chen ដែលមហាលជនស្គាល់ថា ជាសមាជិករបស់ក្រុម EXO។ ពួកគេបានដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងារនិយ័តករប្រឆាំងការទុកចិត្ត ពីបទ៖ “លក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌” របស់លិតកម្ម SM Entertainment ។

តាមដានយើងតាមរយៈ Telegram CPN Daily

សមាជិកនៃក្រុមទាំងប្រាំបួនមានជម្លោះជាមួយមហាអំណាច K-pop បានធ្វើកិច្ចសន្យាដែលមានរយៈពេលយូជ្រុលពេករបស់ពួកគេ ព្រមទាំងចោទប្រកាន់ទៀតថាខ្វះតម្លាភាពក្នុងការទូទាត់ហិរញ្ញវត្ថុដល់ក្រុមរបស់ពួកគេថែមទៀតផង។

ក្រុមក្មេងប្រុសទាំង៣បានជូនដំណឹងនេះដល់ភ្នាក់ងារ តាមរយៈមេធាវីកាលពីសប្តាហ៍មុន អំពីការសម្រេចចិត្តរបស់ពួកគេក្នុងការបញ្ចប់កិច្ចសន្យាជាមួយនិងផលិតកម្ម។

បើតាមការរៀបរាប់របស់មេធាវីកាល​ពី​ថ្ងៃ​អាទិត្យ បានឲ្យដឹងថា ក្រុមចម្រៀងមួយនេះ​ ​បាន​យក​ការ​តវ៉ា​របស់​ពួក​គេ​ប្រាប់ទៅ​​គណៈកម្មការ​ពាណិជ្ជកម្ម​យុត្តិធម៌​ ព្រមទាំងលើកឡើងពីការ​ព្រមានរបស់ផលិតកម្មចំពោះពួកគេថែមទៀតផង។

មេធាវី លោក Lee Jae-hak មកពីក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការរងគ្រោះនៃកូនក្តីរបស់ខ្ញុំ គឺត្រូវបានដាក់ពាក្យប្តឹងទៅគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ ដើម្បីប្រឆាំងនឹង SM Entertainment កាលពីម្សិលមិញរួចរាល់”។

លោក​បាន​បន្ថែម​ថា កូនក្តី​របស់​លោក​កំពុង​ស្វែង​រក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ ចំពោះ​«ទង្វើ​របស់​ក្រុមហ៊ុនមួយនេះដែលបានរ​បំពាន​លើ​មុខ​តំណែងរបស់ខ្លួនក្នុង​អាជីវកម្ម»។

 ពាក្យបណ្តឹងនេះអាចជួយដោះស្រាយបញ្ហាជាច្រើន រួមទាំងគោលការណ៍របស់ទីភ្នាក់ងារក្នុងការបង្កើតកាលបរិច្ឆេទដំបូងដែលជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសន្យាផ្តាច់មុខ ដែលត្រូវបានចុះហត្ថលេខាមុនការបង្ហាញខ្លួនលើកដំបូង។ វាក៏បានចោទសួរអំពីរយៈពេលកិច្ចសន្យាដ៏វែងឆ្ងាយសម្រាប់សិល្បករ SM បើប្រៀបធៀបទៅនឹងការគ្រប់គ្រងដោយភ្នាក់ងារ K-pop ផ្សេងទៀត។

នៅក្នុងរឿងនេះដើមបណ្តឹងតវ៉ាថា ទោះបីជាផលិតកម្មធ្លាប់ទទួលបានដីកា​កែ​តម្រូវ​ចំនួន​ពីរ ​ពី​អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​នឹង​ការ​ទុក​ចិត្ត​ក្នុង​ឆ្នាំ ២០០៧ និង ២០១១ យ៉ាងណាក្ដី ក៏​ក្រុមហ៊ុននូវតែ​បន្ត​អនុវត្ត​លក្ខខណ្ឌ​ដែល​មាន​ជម្លោះនោះ    ដដែល។

ចំពោះកិច្ចសន្យារបស់ផលិតកម្ម SM បាននិយាយថា “ប្រសិនបើចំនួនអប្បបរមានៃអាល់ប៊ុម (ដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យា) មិនត្រូវបានចេញផ្សាយ នោះរយៈពេលកិច្ចសន្យានិងបន្តដោយស្វ័យប្រវត្តិរហូតដល់តម្រូវការត្រូវបានបំពេញ ហើយ​មិន​មាន​ការ​កំណត់ជាក់លាក់​លើ​រយៈពេល​នោះ​ទេ​។​ ពួកគេ​បាន​និយាយ​ថា​ “នេះ​គឺ​ច្បាស់​ណាស់​វាជា​កិច្ចសន្យា​ទាសករ​”។

ផលិតកម្ម SM Entertainment ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាមួយអ្នកសារ​ព័ត៌​មានផងដែរ ​ដោយផលិតកម្មមួយនេះបាន​ប្តេជ្ញា​ថា​នឹង​ផ្តល់ច្បាប់ចម្លងនៃសម្ភារៈទូទាត់ជូនអ្នកទាំងបី ដូចអ្វីដែលពួកគេបានទាមទារ។

“ក្រុមហ៊ុនបាននិយាយថា “យើងក៏បានពន្យល់ពីស្ថានភាពរបស់ក្រុមនៅពេលនេះដល់សមាជិក EXO ផ្សេងទៀត ហើយបានស្នើសុំការយល់ព្រម ឬការយោគយល់ពីពួកគេវិញផងដែរ”។

ខាងផលិតកម្ម SM Entertainment បាននិយាយទៀតថា “បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានសម្រេចចិត្តផ្តល់ច្បាប់ចម្លងនៃសម្ភារៈទូទាត់តាមលក្ខខណ្ឌដែលអ្នកទាំងបី និងភ្នាក់ងាររបស់ពួកគេបានស្នើរសុំ​ ហើយយើងក៏សង្ឈឹមថា អ្នកនិងមិនប្រើប្រាស់វាសម្រាប់គោលបំណងអយុត្តិធម៌ណាមួយផ្សេងទៀត ក្រៅពីការត្រួតពិនិត្យខ្លឹមសារក្នុងកិច្ចសន្យានេះទៅចុះ។

បើទោះជាយ៉ាង​ណា​ក៏​ដោយ SM បាន​បដិសេធ​មិន​ទទួល​យក​ ការ​ទាមទារ​របស់​អ្នក​ទាំង​បី​ក្នុង​ការ​បញ្ចប់​ទំនាក់​ទំនង​របស់​ពួក​គេជាដាច់ខាត។

ខាងផលិតកម្មបានបន្តទៀតថា “យើងចង់បញ្ជាក់ឱ្យច្បាស់ថាកិច្ចសន្យាមិនគួរត្រូវបានបញ្ចប់ដោយការជូនដំណឹងឯកតោភាគីនោះទេ” ។

ហើយក្រុមហ៊ុន​នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​សិល្បករ​ទាំង​បី ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​រំខាន​ដល់​សកម្មភាព​របស់​ក្រុមមួយនេះ​នា​ពេល​អនាគត។

Reporter:
scroll to top