យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ថា Jisoo សមាជិកក្រុមចម្រៀងស្រី K-pop BLACKPINK កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Ahn Bo-hyun។
បើយោងតាមផលិតកម្ម YG Entertainment បាននិយាយថា “បច្ចុប្បន្ននេះពួកគេកំពុងស្ថិតក្នុងដំណាក់កាលនៃការស្គាល់គ្នាតែប៉ុណ្ណោះ” ដោយមានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយ ដែលស្តីពីទំនាក់ទំនងរបស់ពួកគេនាពេលបច្ចុប្បន្ន។ ខាងផលិតកម្មបាននិយាយទៀតថា “យើងនឹងពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកគេ ប្រសិនបើអ្នកផ្តល់នូវការគាំទ្រ និងការយោគយល់ដោយភាពកក់ក្តៅ។
“នៅព្រឹកថ្ងៃដដែលនោះខាង Dispatch ដែលជាបណ្តាញព័ត៌មានកម្សាន្តអនឡាញក្នុងស្រុកបានរាយការណ៍ថា អ្នកទាំងពីរត្រូវបានគេប្រទះឃើញណាត់ជួបគ្នានៅឯគេហដ្ឋានរបស់ Jisoo គឺស្ថិតនៅក្នុងទីក្រុងសេអ៊ូល។
មហាលជនជាច្រើនបានស្គាល់Jisoo តាមរយៈការនបង្ហាញខ្លួនជាលើកដំបូងរបស់នាង គឺក្នុងនាមជាអ្នកចម្រៀងនាំមុខម្នាក់របស់ BLACKPINK នៅក្នុងខែសីហា ឆ្នាំ 2016។ ហើយចាប់តាំងពីពេលនោះមក នាងក៏បានទាក់ទាញអ្នកគាំទ្រទាំងក្នុងពិភពលោកឲ្យគាំទ្រនាង ដោយតែសំលេងដ៏ពិសេសរបស់នាង បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ Jisoo មិនត្រឹមតែពូកែច្រៀងនិងប៉ុណ្ណោះទេ នាងក៏ជាតារាសម្តែងស្រីម្នាក់ដ៏ល្បីផងដែរ ដោយនាងធ្លាប់បានចូលរួមសម្ដែងជាតួឯកស្រីក្នុងរឿងភាគមួយរឿងដែលមានចំណងជើងថា “Snowdrop” របស់ JTBC កាលពីឆ្នាំ ២០២១ផងដែរ។
កាលពីខែមីនា Jisoo បានចេញបទចម្រៀងទោលដំបូងរបស់ខ្លួនមួយបទដែលមានចំណងជើងថា “Me” ភ្លាមៗនោះ នាងបានក្លាយទៅជាតារាស្រីវ័យក្មេងដែលទទួលបានការគាំទ្រយ៉ាងលើសលប់ រហូតដល់នាងអាចឡើងដល់មុខតំណែងកំពូលតារាងតន្ត្រីផ្សេងៗ និងកម្មវិធីតន្ត្រីជាច្រើនតាមទូរទស្សន៍ថែមទៀតផង។
ចំនែកឯ Ahn Bo-hyun ត្រូវបានគេស្គាល់ថាជាតារាសម្តែងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងនាមជាតារាម៉ូដែលក្នុងឆ្នាំ 2007 ។លោកក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងរឿងជាច្រើនដូចជា “Itaewon Class” (2020), “Yumi’s Cells” (2021) និង “Military Prosecutor Doberman” ( ២០២២)។ នាពេលថ្មីៗនេះលោក Ahn Bo-hyun បានសម្តែងក្នុងរឿងភាគបែបមនោសញ្ចេតនា និង កំប្លែងមួយដែលជាការផលិតរបស់ទូរទស្សន៍ tvN គឺមានចំណងជើងថា See You in My 19th Life ។