BLACKPINK ទទួលបានពានរង្វាន់ចំនួន 6 ប្រភេទ ក្នុងកម្មវិធី MTV VMA 2023

ក្រុមចម្រៀងនារីកូរ៉េ BLACKPINK បានទទួលបានពានរង្វាន់ចំនួនប្រាំមួយ នៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំនេះ ហើយនៅក្នុងកម្មវិធីនេះក៏មានការរួមជាមួយពីក្រុម K-pop ផ្សេងជាច្រើនទៀតផងដែរ  នេះបើយោងតាមស្ថានីយទូរទស្សន៍អាមេរិក ដែលបានចុះផ្សាយដោយកាសែត Korean Times។
          យោងតាមបញ្ជីបេក្ខភាព ដែលត្រូវបានប្រកាសដោយ MTV កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) បាននិយាយថា ក្រុមនារី BLACKPINK ត្រូវបានតែងតាំងសម្រាប់ការកែសម្រួលក្នុងទិសដៅសិល្បៈដែលល្អបំផុត ជាមួយនឹងក្បាច់រាំដ៏ប៉ិនប្រសព្វ អាចនិយាយបានថា ពួកគេគឺជាតារា K-pop ដ៏ល្អបំផុតប្រចាំឆ្នាំ និងកម្មវិធីបង្ហាញនារដូវក្តៅ។ 

តាមដានយើងតាមរយៈ Telegram CPN Daily

ក្នុងអំឡុងពេលប្រគល់ពានរង្វាន់កាលពីឆ្នាំមុន ក្រុមនារីមួយនេះបានធ្វើការសម្តែងជាលើកដំបូងរបស់ខ្លួនក្នុងនាមជាក្រុមចម្រៀងនារី K-pop ជាមួយនឹងបទចម្រៀង megahit “Pink Venom” ។ តែនៅពេលនេះ ក្រុម K-pop Tomorrow X Together ក៏បានដណ្តើមបានការតែងតាំងចំនួនបួនជាមួយនឹងបទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា “Sugar Rush Ride” ដែលជាក្រុមប្រចាំឆ្នាំ ចម្រៀងរដូវក្តៅ ការសម្តែងប្រចាំឆ្នាំ និង K-pop ល្អបំផុត។

ចំនែកឯក្រុម​ចម្រៀង​ស្រី Fifty Fifty ទទួល​បាន​ការ​តែងតាំង​ចំនួន​បី​សម្រាប់ “Cupid” – ក្រុម​ប្រចាំ​ឆ្នាំ ចម្រៀង​នៃ​រដូវ​ក្ដៅ និង​តារា K-pop ដ៏ល្អមួយផងដែរ​។ ហើយក្នុងនោះក៏មានបទចម្រៀងទោលដំបូងរបស់ លោកJungkook ដែលជាសមាជិកក្រុម BTS មានចំណងជើងថា “Seven” ត្រូវបានតែងតាំងសម្រាប់ Song of the Year ។ រីឯក្រុម K-pop ផ្សេងទៀត រួមទាំង Seventeen និង NewJeans ត្រូវបានតែងតាំងសម្រាប់ជាក្រុមប្រចាំឆ្នាំ។ ពានរង្វាន់ MTV Video Music Awards ឆ្នាំ 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅមជ្ឈមណ្ឌលព្រូដិនសលក្នុងរដ្ឋ New Jersey។

Reporter:
scroll to top