កាលពីថ្ងៃទី 18 ខែកញ្ញា តារាចម្រៀង-តារាសម្តែងស្រី IU បានបរិច្ចាគទឹកប្រាក់ចំនួន 300 លានវ៉ុន (226,159 ដុល្លារអាមេរិក) ដល់ក្រុមមូលនិធិ ដែលមានការខ្វះខាតក្នុងសេវាវេជ្ជសាស្រ្ត និងសុខុមាលភាព ហើយចំពោះជំនួសសប្បុរសធម៌នេះទៀតសោត គឺធ្វើឡើងដើម្បីរំលឹកខួបលើកទី 15 នៃការបង្ហាញខ្លួនលើកដំបូងរបស់នាង នេះបើយោងតាមការចុះផ្សាយរបស់យ៉ុនហាប់។
IU គឺជាតារាចម្រៀង តារាសម្តែង និងជាអ្នកនិពន្ធម្នាក់ នាងមានឈ្មោះពិតថា Lee Ji-eun នាងកើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ ហើយនាងបានចុះកុងត្រាដំបូងជាមួយនឹង Loen Entertainment(Edam Entertainment) ក្នុងឆ្នាំ ២០០៧ ចំពោះបទចម្រៀងដែលនាងទទួលបាននូវប្រជាប្រិយភាពជាងគេគឺបទ Good Day។
សម្រាប់បទចម្រៀងទោលរបស់ IU ដែលមានចំណងជើងថា Palette (2017) បានក្លាយជាអាល់ប៊ុមដំបូងរបស់នាងដែលឈានដល់លេខ 1 នៅលើ តារាងអាល់ប៊ុមពិភពលោករបស់ Billboard ។ ហើយបន្ទាប់មកទៀត នាង បានក្លាយជាតារា K-pop ស្ត្រីទោលដំបូងគេ ដែលបានសម្តែងនៅ Olympic Gymnastics Arena កំឡុងជើងទីក្រុងសេអ៊ូលនៃ ដំណើរប្រគុំតន្ត្រី Love, Poem ឆ្នាំ 2019 ។ កាលពីឆ្នាំ២០២០ IU ក៏បានក្លាយជាតារាចម្រៀងស្រីដំបូងគេផងដែរ ដែលបានឈានដល់លេខមួយក្នុងតារាង Billboard World Digital Song Sales ។
ចំនែកកាលពីសប្តាហ៍មុន IU បាននិយាយថា នាងនឹងបរិច្ចាគ 100 លានវ៉ុនក្នុងម្នាក់ៗដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ដែលជាសមាគមជាតិសុខុមាលភាពកុមារកូរ៉េ និងមន្ទីរពេទ្យកុមារ Seoul Metropolitan Children’s Hospital នេះបើយោងតាម Edam Entertainment ។
ការបរិច្ចាគនេះផងដែរ បានធ្វើឡើងក្រោមឈ្មោះ “IUaena” ដែលរួមបញ្ចូលគ្នានូវឈ្មោះឆាករបស់ IU និងឈ្មោះអ្នកគាំទ្ររបស់នាងគឺ Uaena ។
បើយោងតាមទីភ្នាក់ងារបានឱ្យដឹងថា ប្រាក់នេះនឹងត្រូវបានប្រើដើម្បីព្យាបាលកុមារ វ័យជំទង់ និងអ្នកជំងឺមហារីកស្ត្រីដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលសម្រាប់ជនងាយរងគ្រោះ និងអ្នកដែលនៅមណ្ឌលសុខុមាលភាពកុមារ។
នាងបាននិយាយតាមរយៈទីភ្នាក់ងារនេះថា “ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្ររបស់ខ្ញុំទៅកាន់អ្នកដែលនៅជុំវិញខ្ញុំ ហើយខ្ញុំជឿថា (ការបរិច្ចាគនេះ) នឹងក្លាយជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរតូចមួយសម្រាប់នរណាម្នាក់” ។
គួររំលឹកថា ការបរិច្ចាកមួយនេះវាមិនមែនជាលើកដំបូងសម្រាប់តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់នេះនោះទេ ព្រោះកាលពីឆ្នាំ ២០១៨ IU បានបរិច្ចាក១០ លានវ៉ុន សម្រាប់ការលើកកម្ពស់ ការយល់ដឹងអំពី ជំងឺក្រិនសរសៃឈាមអាមីតូត្រូហ្វីក និង ៥០លានវ៉ុនបន្ថែមទៀតក្នុងឆ្នាំ ២០២៣។ ក្នុងឆ្នាំ ២០១៩ IU បានបរិច្ចាក៥០ លានវ៉ុនទៅមជ្ឈមណ្ឌលជំនួយមនុស្សចាស់គថ្លង់។ ចំនែកកាលពីខួបលើកទី ១១ របស់នាង IU បានបរិច្ចាក ១០០ លានវ៉ុនទៅកាន់ការិយាល័យស្រុក ហើយនៅចុងឆ្នាំនោះនាងក៏បានបរិច្ចាក ១០០ លានវ៉ុនបន្ថែមទៀតសម្រាប់មូលនិធិគាំទ្រប្រជាពលរដ្ឋផងដែរ។
ជំនួយមនុស្សធម៌របស់IU បានធ្វើឲ្យនាងក្លាយជាសប្បុរសជនម្នាក់ដែលមានឈ្មោះក្នុង បញ្ជី Forbes ‘ “Asia’s 2019 Heroes of Philanthropy ព្រមទាំងជាសប្បុរជនដែលក្មេងជាងគេបំផុតនៅក្នុងបញ្ជីមួយនេះ។