អតីតសមាជិក (G)I-DLE បានត្រលប់មកជាមួយនឹង អាល់ប៊ុមទោលវិញម្តង

អតីតសមាជិកក្រុម (G)I-DLE គឺកញ្ញា Soojin បានប្រកាសចេញអាល់ប៊ុមទោលរបស់នាង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 8 ខែវិច្ឆិកា។ ការវិលត្រឡប់មកវិញលើកនេះ គឺបានធ្វើឡើងបន្ទាប់ពីនាងបានចាកចេញពីក្រុមចម្រៀងស្រីក្នុងរយៈពេលពីរឆ្នាំប្រាំបីខែ ចំពេលដែលនាងមានការចោទប្រកាន់ពីបទប្រើអំពើហិង្សានៅក្នុងសាលា។

តាមដានយើងតាមរយៈ Telegram CPN Daily

កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារថ្មីរបស់ Soojin គឺផលិតកម្ម BRD Entertainment បានបង្ហាញ វីដេអូ Trailerថ្មីមួយ នៅលើ Channel YouTube ផ្លូវការរបស់ Soojin និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនទៀត។ បើយោងតាមតាមរយៈវីដេអូមួយនេះផងដែរ វាបានផ្តល់នូវព័ត៌មានលម្អិតរួមទាំងចំណងជើងជាភាសាកូរ៉េរបស់អាល់ប៊ុម ព្រមទាំងកាលបរិច្ឆេទចេញផ្សាយថែមទៀតផង។

Soojin បានផ្តួចផ្តើមការវិលត្រឡប់មកវិញរបស់នាង ដោយជាការលេងសើចចំពោះអ្នកគាំទ្ររបស់នាងកាលពីថ្ងៃពុធជាមួយនឹងវីដេអូមួយដែលមានឈ្មោះថា “BLACK FOREST” និងបានបង្ហាញពីផែនការបន្ថែមទៀតក្នុងការចេញផ្សាយខ្លឹមសារជាបន្តបន្ទាប់រហូតដល់ការចេញអាល់ប៊ុមមួយនេះផងដែរ។

យ៉ាងណាមិញក្រុមអ្នក​គាំទ្រ​បាន​សម្ដែង​ការ​រំពឹង​ទុក​បន្ទាប់​ពី​ការ​ប្រកាស​នេះ ដោយ​គូរ​ស្រប​គ្នា​នឹង​បទ “HWAA” ដែល​នាងធ្លាប់​បាន​សម្ដែង​អំឡុង​ពេល​នាង​សម្ដែង​ក្នុងក្រុម (G)I-DLE។

បើទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈដែលទាក់ទងនឹងតារាចម្រៀងរូបនេះ គឺនៅតែពីអតីតកាលរបស់នាង តួយ៉ាងដូចជាការការចោទប្រកាន់ដ៏រ៉ាំរ៉ៃនៃអំពើហឹង្សាក្នុងសាលា ដែលបានកើតឡើងដំបូងក្នុងខែកុម្ភៈ ឆ្នាំ 2021។

ដំបូងឡើយ នៅលើបណ្តាញអ៊ីនធឺណេតរបស់ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់ថា Soojin បានចូលរួមក្នុងអំពើហឹង្សាក្នុងសាលារៀន អំឡុងពេលនាងរៀនថ្នាក់មធ្យមសិក្សា។ ហើយស្ថានការណ៍ក៏កាន់តែតានតឹងឡើង គឺនៅពេលដែលតារាសម្តែង Seo Shin-ae បានអះអាងថា នាងគឺជាជនរងគ្រោះម្នាក់នាពេលនោះ។

ភាពចម្រូងចម្រាសទាំងអស់នោះ ដល់ទីបំផុតវាបាននាំឱ្យតារាចម្រៀងស្រីរូបនេះ ស្ម័គ្រចិត្តចាកចេញពី (G)I-DLE ក្នុងខែសីហាឆ្នាំដដែល។

Soojin បានព្យាយាមលុបឈ្មោះរបស់នាងដោយបង្ហាញការរកឃើញពីគណៈកម្មាធិការពិគ្រោះអំពីអំពើហឹង្សានៅសាលា ដែលពីមុនបានរកឃើញថានាងមិនមានទោសនោះទេ។ តែបើទោះជាយ៉ាងនេះក្តី នៅពេលដែលនាងប្តឹងពីបទបរិហារកេរ្តិ៍លើបុគ្គលដែលបានចោទប្រកាន់នាងវិញនោះ ក្រុមប៉ូលីសបានសម្រេចមិនបញ្ជូនសំណុំរឿងនេះទៅអយ្យការនោះទេ ដោយពួកគេបានលើកហេតុផលថា ការអះអាងនេះមិនមែនជាការក្លែងក្លាយនោះទេ។ ក្រោយមក Soojin បានជ្រើសរើស ការបញ្ចប់សកម្មភាពផ្លូវច្បាប់នាពេលនោះ។

យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញខ្លួនរបស់ Soojin ដោយការចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងអាជីពជាតារាចម្រៀងម្តងទៀត គឺដោយសារតែនាងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារនាបច្ចុប្បន្នរបស់នាងដូចដែលបានរៀបរាប់ខាងលើនេះ។

ទន្ទឹមនឹងការចេញរបស់  Soojin ពី (G)I-DLE ក្រុមមួយនេះក៏នៅតែបន្តភាពជោគជ័យរបស់ខ្លួន ដោយបានផ្តល់នូវមេហ្គាហឺតដូចជា “TOMBOY” និង “Nxde” (2022) ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងក្រុមក៏ដោយ។

Reporter:
scroll to top