ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនបាននិយាពីតារាស្រី Lalisa Blackpink ហាក់ដូចជាត្រូវបានដកចេញពី Weibo នាប៉ុន្មានសប្តាហ៍បន្ទាប់ពីនាងបានសម្តែងនៅនៅទីក្រុងប៉ារីស ដែលបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងធំនៅលើអ៊ីនធឺណិតដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ប្រទេសចិន។
កាលពីរសៀលថ្ងៃពុធ គណនីផ្ទៀងផ្ទាត់របស់តារាថៃ @lalalalalisa_m មិនអាចស្វែងរកបានទៀតទេនៅលើ Weibo គួរបញ្ជាក់ថា Weibo គឺជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតរបស់ប្រទេសចិន។
បើយោងតាមទំព័រជំនួសរបស់នាងបានបញ្ជាក់ថា៖ «គណនីអាចមើលបានយូរជាងនេះ ដោយសារវាបានទទួលបណ្តឹងពីការបំពានច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងច្បាប់ពាក់ព័ន្ធពីបទប្បញ្ញត្តិគ្រប់គ្រងសហគមន៍ Weibo»។
តែវានូវមិនច្បាស់ទេថា តើពាក្យបណ្តឹងប្រភេទណាដែលនាងបានទទួលនោះ ប៉ុន្តែក្រុមហ៊ុនបណ្តាញរបស់ប្រទេសចិន តែងតែផ្អាក ឬលុបទំព័ទាំងឡាយណាដែលបានបំពានច្បាប់ត្រួតពិនិត្យរបស់ប្រទេស ឬក្នុងលក្ខខណ្ឌមួយផ្សេងទៀតដែលជាកក្តានាំមកនូវភាពចម្រូងចម្រាសច្រើនពេក។
ការផ្អាកគណនីតារាចម្រៀងកូរ៉េរូបនេះ កើតឡើងបន្ទាប់ពី Lisa បានសម្តែងនៅកម្មវិធីចំនួនប្រាំនៅកម្មវិធី Crazy Horse Paris កាលពីក្នុងខែកញ្ញា។ ហើយកន្លែងទាំងនោះគឺជាកន្លែងសំដែងដ៏ពេញនិយមបំផុតមួយរបស់ទីក្រុងប៉ារីស ប៉ុន្តែនាងបានបង្ហាញពីភាពអវិជ្ជមានច្រើពេកន ហើយឥរិយាបទទាំងនោះវាក៏បានបង្កើតជាភាពចម្រូងចម្រាសដ៏គួរឱ្យញញើតសម្រាប់តំបន់មួយចំនួននៃអាស៊ីយើង ដែលអាចនិយាយបានថា វាបានប៉ះពាល់ដល់បទបញ្ញត្តិរបស់ Weibo។
យ៉ាងណាមិញខាង CNN បានព្យាយាមទាក់ទងទៅកាន់ Weibo និងផលិតកម្ម YG Entertainment ដើម្បីសុំការអត្ថាធិប្បាយ។
តែខាងសារព័ត៌មាន CNN ក៏បានឲ្យដឹងទៀតថា ចំពោះគណនី Weibo របស់សមាជិកផ្សេងទៀតរបស់ Blackpink ដូចជា Jisoo, Jennie និង Rose នៅតែដំណើរការបានធម្មតា។
តាមពិតទៅក្រុមចម្រៀង K-Pop Blackpink អាចទទួលបានភាពល្បីល្បាញជាអន្តរជាតិ គបន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2016 ។ ហើយការសម្តែងនៅក្នុងចម្រៀងមួយបទដែលមានចំណងជើងថា Coachella ពួកគេបានសហកាជាមួយតារាចម្រៀងអាមេរិកដូចជា Lady Gaga និង Selena Gomez ជាដើម។
តែ Lisa ដែលជាក្មេងស្រីតែម្នាក់គត់នៅក្នុងក្រុមដែលមិនមានមរតកកូរ៉េ បែរជាទទួលបានការតាមដានយ៉ាងច្រើនលើសលប់នៅក្នុងប្រទេសចិន។
តែក្នុងនោះក៏មានមហាលជននៅក្នុងប្រទេសចិនមួយចំនួនធំ បានរជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅលើ Weibo រវាងអ្នកប្រើប្រាស់ដែលបានចោទសួរពីការសម្រេចចិត្តរបស់ Lisa ក្នុងការភ្ជាប់ខ្លួនជាមួយ Crazy Horse និងអ្នកដែលគាំទ្រកម្មវិធីមួយនេះរបស់នាងថែមទៀតផង។
មានមហាលជនជាច្រើនបានសួរនាងថា”លីសា គឺធនធានមួយដ៏ល្អ ហេតុអ្វីបានជានាងជ្រើសរើសកម្មវិធី Crazy Horse?” អ្នកប្រើប្រាស់ Weibo ម្នាក់បានសរសេរ។
Crazy Horse de Paris គឺជា កាបារ៉េត នៅទីក្រុងប៉ារីស ដែលត្រូវបានគេស្គាល់ថាសម្រាប់ការសម្តែងលើឆាករបស់ខ្លួនដែលសំដែងដោយអ្នករាំស្រីអាក្រាតកាយ និងសម្រាប់ភាពចម្រុះនៃវេទមន្ត។