សមាជិកនៃ (G)I-dle, aespa, Ive និងសហការគ្នា ដើម្បីផ្សព្វផ្សាយការដេញថ្លៃនៃការតាំងពិព័រណ៍របស់ទីក្រុងប៊ូសាន

សមាជិកម្នាក់ៗសុទ្ធសឹងតែមកពីក្រុម K-pop នារីដែលឈានមុខគេនៅក្នុងប្រទេសកូរ៉េ តួរយ៉ាងដូចជា (G)I-dle, aespa និង Ive បានសហការគ្នាជាកម្លាំងតែមួយ ដើម្បីធ្វើឲ្យកម្មវិធីនៃការដេញថ្លៃរបស់ទីក្រុងប៊ូសានកាន់់តែមានភាពអស្ចារ្យ គឺធ្វើយ៉ាងដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ពិភពលោកនាឆ្នាំ 2030 ។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីភ្នាក់ងារយ៉ុនហាប់បានបង្ហើបថា Soyeon សមាជិករបស់ Soyeon ដែលមហាលជនស្គាល់យ៉ាងច្បាស់គឺជាតារាចម្រៀង តារារ៉េប ហើយក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើមមួយរូបនៃក្រុម (G)I-dle ដែលមកពីផលិតកម្ម Cube Entertainment នាងនឹងធ្វើជាអ្នកតំណាងឲ្យក្រុមដើម្បីចូលរួមការប្រគុំតន្ត្រីចម្រុះ។ ចុះរីឯ Liz  វិញនោះ? Liz មានឈ្មោះពិតថា Kim Ji -Won នាងគឺជាតារាចម្រៀងដែលនាំមុខគេនៅក្នុង IVE។ Ive  ដែលយើងបានស្គាល់តាមរយៈបទចម្រៀង Love Dive ក្នុងឆ្នាំ២០២១ Kitsch និង I AM  ដែលទាំងពីរបទនេះក៏បានឈរនៅលើកំពូលតារាង Circle Digital Chart នៅក្នុងឆ្នាំ២០២៣ ក៏បញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីនេះដូចគ្នា។

ចំនែកឯ Winter វិញ ដែល អ្នកគាំទ្រជាច្រើនតែងតែនិយាយថា នាងគឺមានមុខមាត់ដូច Taeyeon សមាជិកក្រុម Girls’ Generation  ហើយក៏ជាក្មេងស្រីម្នាក់ដែលមានភាពលេចធ្លោមិនចាញ់ Karina ប៉ុន្មានឡើយយ។ Winter និងធ្វើជាអ្នកតំណាងឲ្យ ក្រុមចម្រៀងនារី aespa ដែលស្ថិតនៅក្រោមការដឹកនាំរបស់ SM Entertainment ។ ដែលមហាជនទទួលស្គាល់ថាជាក្រុមនារីK-Pop ដ៏លេចធ្លោមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹង Black Mamba Savage និង Spicy នោះ តែយើងក៏នៅតែមិនទាន់ដឹងថា តើ Winter នាងនឹងបកស្រាយបទចម្រៀងទោលណាមួយនៅក្នុងព្រឹត្តិការណ៍នោះនៅឡើយ។

បើទោះជាយ៉ាងណាក៏ដោយ ផលិតកម្ម M:USB បាននិយាយថា Soyeon នៃក្រុម (G)I-dle, Winter ដែលមកពីក្រុម aespa និង Liz ដែលមកពីក្រុម Ive ពួកគេនឹងទម្លាក់បទចម្រៀងមួយបទ “Nobody” នៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង 6 ល្ងាច ដែលជាក្រុមហ៊ុនផលិតតែមួយគឺ M:USB ។ ហើយជាពិសេសជាងនេះទៅទៀតនោះ តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នកផលិតតន្ត្រី El Capitxn នៃ BigHit Music និងអ្នកនិពន្ធទំនុកច្រៀង Seo Ji-eum ក៏ត្រូវបានផ្តល់កិត្តិយសលើបទចម្រៀងនេះថែមទៀតផង។

គួរបញ្ជាក់ថា ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង វាគឺជាទីក្រុងមួយក្នុងចំណោមក្រុមហ៊ុនប្រកួតប្រជែងចំនួនបី ដែលរួមជាមួយនឹងទីក្រុង Riyadh និង Rome ។

បើទោះជាយ៉ាងនេះក្តី រាល់ការសម្រេចចិត្តក្នុងការជ្រើសរើសទីក្រុងឲ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងឆ្នាំ ២០៣០ នោះ នឹងត្រូវបានសម្រេចដោយរដ្ឋសមាជិកនៃ Bureau International des Expositions នៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស។

Reporter:
scroll to top