វាបានកន្លងផុតទៅអស់ជាច្រើនឆ្នាំហើយ តែក៏នៅមានមនុស្សជាច្រើនបានលើកឡើងអំពីការចូលរួមទទួលពានរង្វាន់លើកទី 84 នៃកម្មវិធី Academy Awards របស់តារាសម្តែងស្រី Angelina Jolie ដែលបានចូលរួមដោយស្លៀកនៅរ៉ូបពណ៌ខ្មៅមួយយ៉ាងប្រណិត។ បើយោងតាមអ្នកសារព័ត៌មានរបស់ CNN បានឲ្យដឹងថា រ៉ូបខ្មៅមួយនេះមិនមែនជារ៉ូបធម្មតានោះទេ ចំពោះរ៉ូបឆែកកាត់ភ្លៅដ៏គួរឲ្យភ្ញាក់ផ្អើរនោះ វាបានរំលេចចេញនូវភាពច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ ដែលនាំឲ្យកាំមេរ៉ាទាំងអស់បែរជាងាកមកអារម្មណ៍តែលើតារាហូលីវូធរូបនេះ។
តារាសម្តែងដ៏ល្បីឈ្មោះនៅក្នុងពិភពលោក Angelina Jolie នៅពេលដែលនាងមានអាយុ 36 ឆ្នាំ នាងគឺជាអ្នកប្រកួតលើកម្រាលព្រំក្រហមដ៏លេចធ្លោម្នាក់រួចទៅហើយ។ ប៉ុន្តែពេលនេះមហាលជនជាច្រើនបានចាប់ទុកតារាសម្តែងរូបនោះថាជា stratosphere។
រ៉ូបខ្មៅមានឆែកលើភ្លៅខាងស្តាំ របស់ Angelina តែវាឲ្យមនុស្សជាច្រើនមានការអារម្មណ៍លើរូបនាងជាខ្លាំង គឺព្រោះតែនៅចំកណ្តាលនៃ រ៉ូបគឺមានពណ៌ដ៏ប្រណិត។
រ៉ូប Oscars របស់ Angelina Jolie ត្រូវបានគេសរសើរយ៉ាងទូលំទូលាយនៅក្នុងសារព័ត៌មានម៉ូដ ដោយ Judith Thurman របស់ The New Yorker ថានាងជាអ្នកដែល “ស្លៀកពាក់ល្អបំផុត” សម្រាប់កម្មវិថីនាពេលល្ងាចនេះ។ ម្យ៉ាងទៀត អ្នកស្រី Joyann King នាយកប្រតិបត្តិរបស់ Harper’s Bazaar ក៏បានសរសើរពីរបៀបដែលតារាសម្តែងរូប “បានស្លៀកផងដែរ។
ចំណែកឯ អ្នកនិពន្ធរបស់ទស្សនាវដ្តី Vogue លោក André Leon Talley បានសរសេររៀបរាប់ថា រ៉ូបរស់ Angelina បានឆ្លងកាត់ការច្នៃម៉ូដយ៉ាងផ្ចិតផ្ចង់ “មិនត្រឹមតែស៊ិចស៊ីខ្លាំងតែមួយមុខនោះទេ តែសក្តិសមជាមួយនឹងស្ទីល របស់នាងថែមទៀផង”។
ទន្ទឹមនឹងនោះនៅក្នុង ទស្សនាវដ្ដី TIME បែរជាសរសេរថា កាយវិការរបស់ Angelina Jolie គួរឱ្យធុញ ទស្សាវដ្តីនោះបានសរសេរទៀតថា រ៉ូបពណ៌ខ្មៅនោះពួកគេឲ្យពិន្ទុ 0។ រីឯទស្សនាវដ្ដី Philadelphia បានពិពណ៌នាពីការដាក់ខ្លួនរបស់ Angelina Jolie ថាជារឿងកំប្លែង និងគួរឲ្យអាណិត ដោយនិយាយថានាងហាក់ដូចជា ក្រអឺតក្រទមទៅវិញ។
អ្នកនាង Angelina Jolie បាននិយាយប្រាប់ Extra នៅលើកំរាលព្រំក្រហមថា “ខ្ញុំគិតថានៅពេលដែលខ្ញុំមានអារម្មណ៍ស្រស់ស្រាយ គឺនៅពេលដែលខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំគឺជាប្រធានបទនៃខ្សែភាពយន្ត ហើយរាល់អ្នកទស្សនាទាំងនោះបានដឹងអំពីសាច់រឿងនោះយ៉ាងច្បាស់ ហើយខ្ញុំពិតជាមានអារម្មណ៍ថារំភើប ។
នាងបាននិយាយទៀតថា “ពេលខ្លះអ្នកមិនដឹងថារ៉ូបមួយណាល្អជាងគេនោះទេ ប៉ុន្តែនៅពេលដែលអ្នកបានឃើញគេស្លៀកពាក់នោះ មានមនុស្សមួយចំនួនបានយល់ថាវាគឺជារ៉ូបដ៏អស្ចារ្យបំផុត ហើយមនុស្សមួយចំនួនទៀតក៏យល់ថាវាគ្មានអ្វីដែលអស្ចារ្យនោះទេ”។
ចំពោះនាងផ្ទាល់ នាងតែងតែដាក់ជើងដ៏ល្អបំផុតរបស់នាង បញ្ចេញតាមរ៉ូបដែលឆែកនោះ វាគឺជាស្ទីលរបស់នាង ហើយក៏ជាការស្រលាញ់និងចូលចិត្តរបស់នាងដែរ។