ផលិតកម្ម YG Entertainment បាននិយាយកាលពីថ្ងៃពុធថា ក្រុមតារាចម្រៀងនារី K-pop BLACKPINK បានយល់ព្រមបន្តកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងថ្មីមួយផ្សេងទៀត។
ខាងផលិតកម្ម YG បាននិយាយទៀតថា “ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានបញ្ចប់រាល់បញ្ហាដែលមានលក្ខណៈមិនច្បាស់លាស់រួចរាល់ជាស្ថាពរ ហើយវាក៏ជាដំណោះស្រាយតែមួយគត់ដើម្បីធ្វើឲ្យសមាជិកទាំងបួនរបស់ BLACKPINK នៅតែបន្តរកុងត្រាជាមួយខ្លួន។
គួរបញ្ជាក់ថារាល់សមាជិកក្រុមនារីខាងលើនេះរួមមាន Rose, Lisa, Jisoo និង Jennie បានចាប់ផ្តើមបង្ហាញខ្លួនជាក្រុម BLACKPINK ចាប់តាំងពីក្នុងឆ្នាំ 2016 មកម្ល៉េះ ដោយពេលនោះពួកគេទាំង៤នាក់បានយល់ព្រមចុះកិច្ចសន្យាជាមួយនឹង ផលិតកម្ម YG Entertainment រហូតដល់ទៅ៧ឆ្នាំ។ វាជាការពិតណាស់កិច្ចសន្យានោះវាបានផុតកំណត់កាលពីក្នុងខែសីហា ឆ្នាំ២០២៣ក៏ពិតមែន តែបើទោះជាយ៉ាងណាក្តីខាងផលិតកម្មមួយនេះមិនបានបោះបង់គ្រាប់ពេជ្រទាំង៤នេះដោយងាយស្រួលដែរ។
អ្នកនាំពាក្យរបស់ YG បាននិយាយប្រាប់ទីភ្នាក់ងារយ៉ុនហាប់ថា “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពួកយើងបានយល់ពីគ្នាទៅវិញទៅមក វាគឺជាការផ្អែកលើភាពជឿជាក់ចំពោះគ្នាយ៉ាងជ្រាលជ្រៅ ដើម្បីឲ្យក្រុមនារី K-Pop ដ៏លេចធ្លោមួយនេះយល់ព្រមទទួលយកនៅលក្ខខណ្ឌរបស់ក្រុមហ៊ុន ដើម្បីឲ្យពួកយើងនៅតែបន្តដំណើរជាមួយគ្នាបន្តទៀត។
តែបើយោងតាមសេចក្តីថ្លែងការពីខាងផលិតកម្ម YG Entertainment កាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា “ជាមួយនឹងការជឿទុកចិត្តចំពោះគ្នាទៅវិញទៅមក ខាងផលិតកម្មរបស់យើងក៏នៅតែអាចទទួលបាននូវការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខមួយ ដែលជាការរៀបរាប់រាល់សកម្មភាពរបស់ក្រុមនារី Blackpink ម្នាក់ៗ គឺបន្ទាប់ពីមានការពិភាក្សាជាច្រើនលើក នឹងមានលក្ខណៈតឹងតែងបំផុត។
តែផ្ទុយទៅវិញ បុគ្គលិករបស់ YG Entertainment ម្នាក់បាននិយាយប្រាប់ Reuters ថា ចំពោះការសម្តែងនិងច្រៀងរបស់សមាជិកម្នាក់ៗនាពេលនេះវាក៏នៅតែមានភាពមិនច្បាស់នៅលាស់នៅឡើយ ពោលគឺរាល់សកម្មភាពដែលទាក់ទងនឹងកិច្ចសន្យាផ្តាច់មុខនៅការច្រៀងទោល គឺស្ថិតក្នុងការពិភាក្សា។
បើទោះជាយ៉ាងណាក៏ដោយ ការបន្តកុងត្រារបស់ក្រុម Blackpink វាក៏បានជួយឲ្យ
ភាគហ៊ុនរបស់ YG Entertainment បានកើនឡើងរហូតដល់ទៅ 29% ឬស្មើរនឹង 61,900 វ៉ុន ($47.16) ដែលការជួញដូរក្នុងកម្រិតខ្ពស់ជាងបីសប្តាហ៍មុនការប្រកាសកិច្ចសន្យាខាងលើនេះ។
គួររំលឹកបន្តិចថា ក្រុមនារី BLACKPINK គឺជាក្រុមចម្រៀងនារីដែលមិនមែនជាអ្នកច្រៀងភាសាអង់គ្លេសដំបូងគេបង្អស់ ដែលបានបង្កើតឯតទគ្គកម្ម Guinness កាលពីដើមឆ្នាំនេះ ដោយក្រុមច្រៀងកូរ៉េខាងត្បូងបានបកស្រាយជាភាសារជាតិ តែចំពោះឆានែលតន្ត្រីលើ YouTube វិញគឺមានអ្នកចូលទៅទស្សនាច្រើនជាងជាង 90 លាននាក់ឯណោះ។
ម្យ៉ាងវិញទៀត នារីទាំង៤នាក់នៃក្រុម BLACKPINK មិនមែនគ្រាន់តែជាការបកស្រាយចម្រៀងនិងរាំតែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នូវមានសមត្ថភាពពិសេសរៀងៗខ្លួន។ ហេតុដូច្នេះហើយទើបកាលពីខែមុន BLACKPINK អាចទទួលបាននៅការអញ្ជើញ ពីស្តេច Charles III របស់ចក្រភពអង់គ្លេស ក្រោមប្រធានបទមួយដែលជាការងាររបស់ពួកគេក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុថែមទៀតផង។