តារា K-Pop លោក G-Dragon នឹងបង្កើតមូលនិធិមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសរបស់លោកនាពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣។
ដើម្បីជម្រះការចោទប្រកាន់ចំពោះលោកពីបទពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន កាលពីនៅចុងខែតុលា ឆ្នាំ២០២៣ លោក G-Dragon ដែលមានឈ្មោះពិតថា Kwon Ji-yong បានធ្វើសន្និសិតសារព័ត៌មានមួយនៅទីក្រុងសេអ៊ូលដែលរៀបចំដោយ Galaxy Corp. ហើយក៏ជាភ្នាក់ងារថ្មីមួយទៀត ដែលតំណាងឱ្យសិល្បករកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា កម្មវិធីខាងលើនេះគឺបានធ្វើឡើង បន្ទាប់ពីតារាចម្រៀងរ៉េប G-Dragon ដែលយើងស្គាល់ថា ជសមាជិកនៃ K-pop BIGBANG បានចាកចេញពីផលិតកម្ម YG Entertainment អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ លោក G-Dragon បាននិយាយនៅក្នុងសារថា “បន្ទាប់ពីពេលវេលាដ៏លំបាកបានកើតឡើងមកលើរូបលោកនាពេលថ្មីៗនេះ ខ្ញុំក៏អាចចាប់ផ្តើមមើលឃើញនូវអ្វីដែលខ្ញុំមើលមិនឃើញកាលពីមុន។ តាមពិតមានមនុស្សជាច្រើន ប្រមាណជិត 20,000 នាក់ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងមួយឆ្នាំ ហើយក្នុងចំណោមពួកគេទាំងនោះ គឺសុទ្ធសឹងតែជាយុវវ័យដែលកំពុងតែពោពេញទៅដោយការសប្បាយ” ប៉ុន្តែរឿងនេះវាក៏អ្វីដែលខ្ញុំនិង មនុស្សដទៃទៀតបានមើលរំលងដូចគ្នាដែរ។
លោកបាននិយាយបន្តថា “ខ្ញុំបានដឹងពីព័ត៌មានដ៏គួរឱ្យសោកស្ដាយមួយនេះ គឺនៅពេលដែលមានមនុស្សតិចជាង 500 នាក់ មិនអាចទទួលបានការព្យាបាលត្រឹមត្រូវនៅក្នុងស្ថាប័នវេជ្ជសាស្ត្រ” ហើយក្នុងស្ថានភាពនោះវាគឺជារឿងដ៏គួរឱ្យសោកសៅជាខ្លាំងក្នុងនាមយើងជាជនរួមជាតិ។ ជុំវិញបញ្ហានេះផងដែរ វាក៏បានជម្រុញឱ្យខ្ញុំ មានឆន្ទៈមួយថា ពេលវេលានេះ វាដល់ពេលដែលត្រូវធ្វើសកម្មភាពលើបញ្ហាទាំអស់នេះហើយ ក្នុងនាមជាពលរដ្ឋនៃប្រទេសកូរ៉េ ខ្ញុំគួរតែមាននទំនួលខុសត្រូវក្នុងសង្គម។
បើទោះជាយ៉ាងណាក៏ដោយសម្រាប់ព័ត៌មានលម្អិតអំពីមូលនិធិរបស់តារាចម្រៀង K-Pop រូបនេះ វាជាការបង្ហាញបែបជារូបភាពនៅឡើយ។ យ៉ាងណាមិញ ចំពោះសិល្បករផ្សេងទៀតដែលនៅរួមផលិតកម្មបាននិយាយថា ពួកគេនឹងសហការជាមួយនឹងលោក ដើម្បីជួយកសាងប្រព័ន្ធសង្គមសម្រាប់អ្នកខ្វះខាត គឺដើម្បីបំពេញនូវធនធានដែលបាត់បង់ ក៏ដូចជាជួយដល់សិល្បករវ័យក្មេងដទៃទៀតកំឲ្យជួបរឿងមួយនះផងដែរ។
គួរបញ្ជាក់សារជាថ្មីថា ក្នុងកំឡុងពេលដែលលោក G-Dragon បានប្រកាសពីការបង្កើតមូនិធិសម្រាប់ជួយដល់ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀននោះ វាក៏មានក្រុមអ្នកសារព័ត៌មានមួយចំនួនបានលើកឡើងពីពាក្យចចាមអារ៉ាម និងព័ត៌មានដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក G-Dragon ត្រូវបានប៉ូលីសរបស់ទីក្រុងសេអ៊ូកោះហៅ ជុំវិញការប្រើប្រាស់គ្រឿងញៀន។
ចំពោះសំនួរមួយនេះ វាត្រូវបាន លោក Cho Seong-hae ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុនបាននិយាយថា “យើងនឹងផ្តល់ឱ្យអ្នកមួយសប្តាហ៍នៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី 28 ខែធ្នូ ដើម្បីកែតម្រូវអំពីការចុះផ្សាយរបស់ពួកគេ។
លោកបាននិយាយបន្តថា “បន្ទាប់ពីកាលបរិច្ឆេទខាងលើ បានៅតែមានលេចឭព័ត៌មានមិនពិតនេះបន្តទៀត នោះ យើងនឹងឆ្លើយតបយ៉ាងខ្លាំងខ្លាជាមួយនឹងនីតិវិធីច្បាប់”។
លោក Cho បានសង្កត់ធ្ងន់ថា ខ្លួននឹងបង្កើតភាពជាដៃគូដ៏រឹងមាំជាមួយរូបតំណាង K-pop ដើម្បីសាកល្បងអ្វីដែលថ្មី និងចាប់ផ្តើមគម្រោង “មិនធ្លាប់មានពីមុនមក”។
លោក Cho បាននិយាយថា “យើងនឹងបំពេញគ្នាទៅវិញទៅមក ដើម្បីលុបបំបាត់នៅផ្លូវដែលត្រូវបង្ហោះបំភ្លៃពី បុគ្គលិករបស់ក្រុមហ៊ុនយើងខ្ញុំ គឺ Kwon Ji-yong (G-Dragon) ឲ្យទទួលបាននូវភាពស្អាតស្អំរបស់ខ្លួន” ។
លោក Cho ក៏បានសម្តែងការដឹងគុណចំពោះ YG Entertainment ដែលវាបាននិយាយថា ពួកគេសូមជូនពរដល់ការចាប់ផ្តើមជាថ្មីរបស់ G-Dragon នៅក្នុង Galaxy Corp ។
លោក Cho គាត់បាននិយាយទៀតថា “Kwon Ji-yong នឹងមិនមាននៅទីនេះទេ ប្រសិនបើវាមិនមានវត្តមាន YG Entertainment” ។”យើងនឹងមិនភ្លេចការខិតខំប្រឹងប្រែងរបស់អ្នកនោះឡើយ ហើយក្នុងនាមខ្ញុំគឺជាអ្នកដឹកនាំបន្ទាប់ ខ្ញុំនឹងបន្តពេលវេលាដ៏រុងរឿងមួយនេះ (មកកែលំអរ G-Dragon)” ឲ្យបានល្អបំផុត។