តារាភាពយន្ត “Fast & Furious” លោក Vin Diesel ត្រូវបានគេចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ដែលប្តឹងដោយអតីតជំនួយការរបស់លោកដោយផ្ទាល់តែម្តង។
បណ្តឹងរដ្ឋប្បវេណីដែលអតីតជំនួយការស្រីរបស់លោក Vin Diesel បានប្តឹងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការជាន់ខ្ពស់ទីក្រុង Los Angeles គឺត្រូវបានទីភ្នាក់ងាររបស់ CNN ដឹងថា រឿងនោះគឺបានកើតឡើងចាប់តាំងពីឆ្នាំ 2010 មកម្ល៉េះ ដោយកាលនោះអតីតជំនួយការរបស់ Diesel គឺអ្នកនាង Asta Jonasson បានចោទប្រកាន់ថា លោក Diesel បានបង្ខំនាងក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុង Atlanta ដោយជាដោះសម្លៀកបំពាក់របស់លោកនៅចំពោះមុខនាង។
ពាក្យបណ្តឹងបាននិយាយថា Diesel មិនបានអើពើនឹង ចំពោះការបដិសេដន៍របស់នាងនោះទេ បើទោះបីជាអ្នកនាង Asta Jonasson បានស្រែក និងរត់ទៅបន្ទប់ទឹកក្បែរនោះយ៉ាងណាក៏ដោយ ។
ចំពោះករណីមួយនេះផងដែរ ទីភ្នាក់ងាររបស់ CNN បានធ្វើការទាក់ទងទៅកាន់តំណាង និងមេធាវីរបស់ Diesel ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែពួកយើងនៅតែមិនទាន់ទទួលបានចម្លើយនៅឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកនាង Asta Jonasson កំពុងតែបន្តប្តឹងទៅលើក្រុមហ៊ុនរបស់លោក Diesel ដែលធ្វើការងាររួមជាមួយនឹងក្រុមហ៊ុន One Race Productions ដែលគ្រប់គ្រងដោយប្អូនស្រីរបស់ Diesel គឺ អ្នកនាង Samantha Vincent ពីបទផ្សំគំនិតថែមទៀតផង។
អ្នកនាង Asta Jonasson បានអះអាងទៀតថា Samantha Vincent ដែលជាប្រធានក្រុមហ៊ុន One Race របស់ក្រុមហ៊ុន Diesel នៅពេលនោះ បានហៅនាង “នៅមុនពេលកើតហេតុមុនប៉ុន្មានម៉ោងប៉ុណ្ណោះ” តែបន្ទាប់ពីមានការចោទប្រកាន់នេះរួចមក ក្រុមហ៊ុនក៏បាន “បញ្ឈប់ការងាររបស់នាងភ្លាមៗតែម្តង”។
បើយោងតាមការរៀបរាប់ពីមេធាវីរបស់ Asta Jonasson បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយ CNN ថា “គ្មាននរណាម្នាក់ដែលទទួលបាននូវល្បីល្បាញរហូតដល់អាចគេចពីយុត្តិធម៌នោះទេ” ។ “យើងសង្ឃឹមថាការសម្រេចចិត្តដ៏ក្លាហានរបស់នាងក្នុងការចេញមុខជួយបង្កើតការផ្លាស់ប្តូរយូរអង្វែង និងផ្តល់សិទ្ធិអំណាចដល់អ្នកគ្រប់គ្រាន់ក្នុងការរស់រានមានជីវិត និងជៀសផុតពីការកៀបសង្កត់មកលើកូនក្តីរបស់គាត់ផងដែរ”។
បើទោះជា លោក Vin Diesel បានបង្ហាញខ្លួនក្នុងទូរទស្សន៍ និងភាពយន្តជាង 60 រឿង ហើយសុទ្ធតែទទួលបាននៅការគាំទ្រយ៉ាងណាក៏ដោយ តែប្រសិនបើរឿងមួយនេះវាជាការពិតនោះ លោកមិនអាចរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ។