Jennie សមាជិកក្រុម BLACKPINK បានបង្កើតស្លាកផ្ទាល់ខ្លួន សម្រាប់ការច្រៀងទោល

Jennie សមាជិក​ក្រុម​ចម្រៀង​ស្រី K-pop BLACKPINK បាន​បង្កើត​ស្លាកសញ្ញាសម្គាល់មួយ ​សម្រាប់​សកម្មភាព​ទោល​របស់​នាង នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣​។

តាមដានយើងតាមរយៈ Telegram CPN Daily

កញ្ញា Kim Jennie គឺកើតនៅថ្ងៃទី 16 ខែមករា ឆ្នាំ 1996 ដែលមហាលជនជាច្រើនតែងហៅឈ្មោះនាងថា Jennie។ Jennie មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ  តែក៏ជាតារាសម្តែងរបស់កូរ៉េខាងត្បូងដ៏លេចធ្លោមួយរូបផងដែរ។

Jennie នាងគឺជាក្មេងស្រីម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ ពោលនាងគឺជានារីម្នាក់ដែលធំធាត់នៅប្រទេសកូរ៉េខាងត្បូងក៏ពិតមែន តែ Jennie បានបន្តការសិក្សានៅប្រទេសនូវែលសេឡង់អស់រយៈពេល 5 ឆ្នាំ មុនពេលត្រលប់មកកូរ៉េខាងត្បូងក្នុងឆ្នាំ 2010 ទៅទៀត។

ការត្រឡប់មកវិញរបស់ Jennie នាងបានសម្រេចចិត្តយកក្តីស្រម៉ៃជាយូណាស់មកនោះ គឺដើម្បីក្លាយទៅជាសមាជិកចម្រៀង K-Pop នារី។ Jennie ចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបង្កើតឡើងដោយ YG Entertainment កាលពីខែសីហា ឆ្នាំ 2016។

តែបន្ទាប់ពីការបន្តកុងត្រាថ្មី ជាមួយផលិតកម្មដដែលនេះក្នុង ឆ្នាំ២០២៣ រួចមក  Jennie ក៏បានបង្ហាញខ្លួនជាលើកដំបូងរបស់នាងក្រោម ឈ្មោះឆាក Jennie Ruby Jane នៅក្នុង រឿងភាគទូរទស្សន៍ HBO The Idol ថែមទៀតផង។

ទន្ទឹមនោះនាងបាននិយាយនៅក្នុងសារមួយ នាងសុំឱ្យអ្នកគាំទ្រទាំងអស់ជួយបន្តគាំទ្រចំពោះសកម្មភាពទោលរបស់នាង ក៏ដូចជាក្រុម BLACKPINK ផងដែរ។ ដោយក្នុងនោះ Jennie បាននិយាយថា “ខ្ញុំនឹងព្យាយាមឈរដោយខ្លួនឯងនៅឆ្នាំនេះ ដោយជាការបង្កើតក្រុមហ៊ុនផ្សេងមួយទៀតដែលមានឈ្មោះថា  OA (ODD ATELIER)”។

បើយោងតាមពាក្យចចាមរ៉ាមបានឲ្យដឹងថា Jennie ​ថា​បាន​បង្កើត​ស្លាកសញ្ញាផ្ទាល់ខ្លួនមួយនេះ ​កាលពី​ខែ​មុន គឺ​ជាមួយ​ម្តាយ​របស់​នាង​។

គួររំលឹកថា Jennie គឺជាក្មេងស្រីម្នាក់ដែលមានទេព្យកុសលខ្ពស់ខាងផ្នែកសិល្បៈ បើទោះជារូបនាងធ្លាប់មានក្តីស្រម៉ៃចង់ក្លាយជាមេធាវីក៏ដោយ ប៉ុន្តែក្តីស្រលាញ់ចូលចិត្តពិតប្រាកដរបស់នាងគឺចង់ក្លាយជាអ្នករាំរបាំបាឡេតាំងតែពីតូច។ គ្រាន់តែការបោះជំហ៊ានមកវិស័យសិល្បៈដំបូង Jennie គ្មានជំនឿចិត្តថា នាងគួរតែទទួលយកតួនាទីជាអ្នករ៉េប ខណៈពេលដែលនាងគឺជាសិក្ខាកាមតែមួយគត់ដែលស្ទាត់ជំនាញភាសាអង់គ្លេស  ជប៉ុន និងភាសាបារាំងថែមទៀតនោះ វាក៏បានអង្រួនបេះដូងអ្នកគាំទ្រជាច្រើន ឲ្យស្រលាញ់ និងពេញចិត្តនូវសមត្ថភាពរបស់នាង។

Reporter:
scroll to top