Variety បានរាយការណ៍កាលពីថ្ងៃចន្ទទី 12 ខែកុម្ភៈ ថា តារាចម្រៀង និងរ៉េបរបស់ BLACKPINK Lalisa នឹងត្រូវបង្ហាញខ្លួនក្នុងរដូវកាលទី 3 នៃរឿងភាគទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិកមួយរឿងដែលមានចំណងជើងថា “The White Lotus” នេះគឺជាការបង្ហាញខ្លួនលើកទីមួយហើយសម្រាប់តារាចម្រៀងនារី K-pop កូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
គួរបញ្ជាក់ថា Variety គឺជាទស្សនាវដ្តីអាមេរិចដែលគ្រប់គ្រងដោយ Penske Media Corporation ដែលត្រូវបានគេបង្កើតឡើងក្នុងគោលបំណងដើម្បី គ្របដណ្តប់ ឧស្សាហកម្មរូបភាពចលនា ព័ត៌មានកម្សាន្ត ការវាយតម្លៃ លទ្ធផលការរិៈគន់ បូករួមទាំងតារាងផលិតកម្ម និងប្រតិទិនភាពយន្តរបស់សហរដ្ឋអាមេរិកថែមទៀតផង។
យ៉ាងណាមិញខាងអ្នកពាក្យរបស់ Variety បាននិយាយថា Lisa នឹងត្រូវបានក្រុមការងារបញ្ចូលទៅក្នុងកម្មវិធី HBO ក្រោមឈ្មោះពេញរបស់នាង Lalisa Manobal ប៉ុន្តែតួនាទីរបស់នាងនៅក្នុងកម្មវិធីដែលផ្តោតលើការទាក់ទាញនៅរមណីយដ្ឋានកម្រនិងអសកម្មមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
ខាង Variety បានរាយការណ៍បន្តទៀតថា រដូវកាលទី 3 ពួកយើងនឹងចាប់ផ្តើមផលិតនៅខែនេះ គឺធ្វើនៅកោះសាមុយ ភូកេត និងបាងកក ប្រទេសថៃដែលអ្នកគាំទ្រជាច្រើនបានដឹងថាជាប្រទេសកំណើតរបស់នាង។
បើទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាសមាជិកក្រុមចម្រៀងស្រីដ៏មានប្រជាប្រិយភាពដ៏ធំរបស់ BLACKPINK Lisa គឺជានារីដ៏ល្បីម្នាក់មិនមែនតែក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ព្រោះថាឥឡូវនេះវត្តមានរបស់នាងនៅក្នុងកម្មវិធីលើកនេះ វានឹងអាចបង្កើនកេរ្តិ៍ឈ្មោះរបស់នាងជាមួយនឹងទស្សនិកជនអាមេរិកថែមទៀតផង។
គួររំលឹកថា កាលពីសប្តាហ៍មុន Lisa បានប្រកាសថា នាងបានបង្កើតក្រុមហ៊ុនតន្ត្រី និងកម្សាន្តផ្ទាល់ខ្លួនឈ្មោះ Lloud។ ហើយចំណែកឯJennie ដែលជាមិត្តរួមក្រុមរបស់ Lisa បានសម្តែងជាមួយ Lily-Rose Depp និង The Weeknd ក្នុងរឿង HBO រឿង “The Idol” ក្នុងឆ្នាំ 2023 ក្រោមការហៅកាត់ថា Jennie Ruby Jane ។
សមាជិកទាំងបួនរបស់ BLACKPINK បានបន្តកុងត្រាជាមួយ YG Entertainment Inc របស់កូរ៉េខាងត្បូង យើងអាចនិយាយបានថា វាគឺជាការបើកទំព័រថ្មី និងជោគជ័យថ្មីនៃផលិតកម្ម ព្រោះបើយើងគិតត្រឹមកាលពីចុងឆ្នាំមុន នារីទាំង៤ដួងនេះបានជួយឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន YG ឡើងរហូតដល់ទៅជិតមួយភាគបីឯណោះ។
ក្រុមចម្រៀង K-pop នារី BLACKPINK គឺជាក្រុមនារីដំបូងគេបង្អស់ដែលបានបង្កើតឯតទគ្គកម្មហ្គីណេសកាលពីដើមឆ្នាំនេះ ជាមួយនឹងការទាក់ទាញឲ្យមានការទស្សនាលើឆានែលតន្ត្រីដែលមិនមែនជាភាសាអង់គ្លេសដំបូងគេ ដោយមានអ្នកចូលមើលច្រើនជាងគេបំផុតនៅលើ YouTube ។