Karina គឺជាតារាចម្រៀងមួយរូបដែលលេចធ្លោជាងគេបំផុតរបស់ aespa បានធ្វើការសូមទោសដល់អ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីនាងបានធ្វើឱ្យទស្សនិកជនជាច្រើនបានភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានមួយដែលនិយាយអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយតារាសម្តែង Lee Jae-wook ។
ទំនាក់ទំនងរបស់យុវវ័យមួយគូរនេះ គឺត្រូវបានក្រុមអ្នកសារព័ត៌មានលាតត្រដាងជាសាធារណៈលើកដំបូងនោះ គឺនៅក្នុងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា based entertainment ។ ជាមួយគ្នានោះដែរ ទាំងក្រុមការងាររបស់លោក Lee និង Karina បានធ្វើការបញ្ជាក់ភ្លាមៗនៅលើការចេញផ្សាយមួយថា ការណាត់ជួបរវាងពួកគេទាំងពីរនាពេលនោះ វាគ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងស្នេហាតែប៉ុណ្ណោះ។
Karina បានសម្តែងនៅភាពសោកស្តាយរបស់នាងថា នាងពិតជាមានវិប្បដិសារីខ្លាំងណាស់ ចំពោះសកម្មភាពដែលនាងបានបង្កឡើងខ្លាំងណាស់។
នាងបានសរសេរដោយប្រើឈ្មោះផ្លូវការរបស់អ្នកគាំទ្រថា “ខ្ញុំដឹងថា MY (អ្នកគាំទ្ររបស់ aespa) ជាច្រើនប្រាកដជាខកចិត្ត” ។”ខ្ញុំចង់ពិតជាសូមទោសដោយស្មោះចំពោះអ្នកគាំទ្រ ព្រោះថាមានតែអ្នកទាំងអស់គ្នាទេ ដែលបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់ខ្ញុំចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ខ្ញុំកន្លងមក” ។
នាងបាននិយាយទៀតថា អ្វីដែលសំខាន់សំខាន់សម្រាប់ខ្ញុំនៅពេលនេះ គឺជាអ្នកទាំងអស់គ្នា នាងបាននិយាយថា “អ្នកគ្រប់គ្នានៅតែមានវត្ថុដែលមានតម្លៃសម្រាប់ខ្ញុំជានិច្ច” ។
បើទោះជាយ៉ាងណាក៏ដោយ ចំពោះការសូមអធ្យាស្រ័យពី Karina ទៅកាន់អ្នកគាំទ្រ គឺបានកើតឡើងស្របពេលដែល មហាលជនកំពុងតែមានប្រតិកម្ម ដោយក្នុងនោះក្រុមការងាររបស់ យ៉ុនហាប់ បានសង្កេតឃើញថា អ្នកគាំទ្រមួយចំនួនក៏នៅតែបន្តការគាំទ្រ តែងខ្លះទៀតបានសម្តែងការខកចិត្តចំពោះព័ត៌មានដែលកើតឡើងភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនរបស់ Karina ។
ការណាត់ជួបក្នុងចំណោមខ្លួនគឺជាតារាចម្រៀងរបស់ K-pop វាពិតជាប្រធានបទមួយដ៏រសើបបំផុតសម្រាប់មហាលជន។តែបើទោះជាយ៉ាងណាក៏ដោយ វាគឺជាជីវិតឯកជនរបស់នាង ការមានស្នេហា វាមិនមែនជារឿងមួយដែលអាក្រក់នោះទេ ហេតុដូច្នេះហើយ បើទោះបីជានាងគឺជាតារាចម្រៀងដ៏លេចធ្លោក៏ពិតមែន តែនាងក៏គួរតែមានសិទ្ធបើកចំហរអំពីជីវិតឯកជនរបស់នាងគេមនុស្សដទៃទៀតផងដែរ។
តែទីបំផុត Karina បានបញ្ចប់សំបុត្រជាមួយនឹងការសន្យាទៅកាន់អ្នកគាំទ្ររបស់នាងដោយសរសេរថា “ខ្ញុំចង់ព្យាបាលរបួសដែលខ្ញុំបានបង្ក” ។”ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត ហើយខ្ញុំនិងបង្ហាញអ្នកពីភាពចាស់ទុំនៃខ្លួនខ្ញុំ ដោយមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តម្តងទៀតឡើយ ។